សមាគម​មិត្តភាព​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​-​ចិន និង​ក្រុមហ៊ុន​ឯកជន​ចិន ប្រគល់​អង្ករ ថវិកា និង​គ្រឿង​បរិក្ខារ​ពេទ្យ​មួយចំនួន ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ជួយ​សម្រាល​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ សមាគម​មិត្តភាព​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​-​ចិន និង​ក្រុមហ៊ុន​ឯកជន​ចិន បានប្រគល់​នូវ​អង្ករ​ចំនួន ៤០​តោន ថវិកា​ចំនួន ៥​ពាន់​ដុល្លារ​អាមេរិក និង​គ្រឿង​បរិក្ខារ​ពេទ្យ​មួយចំនួន រួមមាន ម៉ាស់​ពេទ្យ​ចំនួន ៥០០០​ម៉ាស់​, អាវ​ការពារ​ពេទ្យ​ចំនួន ១០០​ឈុត​, របាំងមុខ​ពេទ្យ​ចំនួន ២០០, និង​ម៉ាស៊ីន​វាស់​កំដៅ ចំនួន ៤០​ដើម ជូន​ឯកឧត្តម ខៀវ សុភ័គ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

​ឆ្លៀតឱកាស​នោះ ឯកឧត្តម សន្តិ​បណ្ឌិត ខៀវ សុភ័គ បាន​ថ្លែងអំណរគុណ ចំពោះ​ការរួមចំណែក​ដ៏​សំខាន់​របស់​សមាគម​មិត្តភាព​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​-​ចិន និង​ក្រុមហ៊ុន​ឯកជន​ចិន ក្នុងការ​ផ្ដល់​ជា​គ្រឿង​បរិក្ខារ​ពេទ្យ អង្ករ និង​ថវិកា ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការជួយ​សម្រាលទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​ជួប​បញ្ហា ដោយសារ​គ្រោះមហន្តរាយធម្មជាតិ​។​

​សូម​រម្លឹកថា ឯកឧត្តម សន្តិ​បណ្ឌិត ខៀវ សុភ័គ បានអនុញ្ញាត​ឲ្យ​សមាគម​មិត្តភាព​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​-​ចិន និង​ក្រុមហ៊ុន​ឯកជន​ចិន ចូលជួប​សម្ដែង​ការគួរសម​ ​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​។ កិច្ចប្រជុំ​នេះ ក៏​ចូលរួម​ពី​ឯកឧត្តម​អគ្គលេខាធិការរង តំណាង​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ និង​ភាគី​ពាក់ព័ន្ធ​មួយចំនួន​ផងដែរ​។ 

​ឯកឧត្តម ខៀវ សុភ័គ មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រឹងប្រែង​ថែរក្សា​សន្តិភាព និង​សន្តិសុខ​របស់​ប្រទេសជាតិ ដើម្បី​ផ្ដល់​បរិយាកាស​ងាយស្រួល​ដល់​ការវិនិយោគ​បរទេស​កាន់តែច្រើន​ពី​គ្រប់ទិសទី​ចូលមក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​៕​

អត្ថបទដែលជាប់ទាក់ទង
ក្រសួងទេសចរណ៍៖ រយៈពេល៤ថ្ងៃ ​ភ្ញៀវចេញដើរកម្សាន្តនៅទូទាំងប្រទេសជាង ៦៤ម៉ឺននាក់ ប៉ុន្តែចំណាយតិច​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ​ឯកភាពអនុញ្ញាតឲ្យពន្យារសុពលភាពលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅប្រទេសថៃ ​ដោយឥតគិតថ្លៃ​
ព័ត៌មានជាតិ
ឯកឧត្តម ស សុខា អំពាវនាវ៦ចំណុច ​ក្នុងឱកាសជួបសំណេះសំណាល ​និងផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះ​ ​១ពាន់គ្រួសារ ​នៅស្រុកចំនួន៣ ក្នុងខេត្តបាត់ដំបង
ព័ត៌មានជាតិ
ព្រះមហាក្សត្រថ្លែងអំណរគុណ ​មហាមិត្តចិន ​ដែលបានផ្តល់ជំនួយសប្បុរសរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា​ ឲ្យមានភាពរីកចម្រើនលើគ្រប់វិស័យ
ព័ត៌មានជាតិ
រដ្ឋសភា ប្រជុំ​អនុម័ត​សេចក្តីព្រាងច្បាប់ ចំនួន ៦ នៅ​ព្រឹក​ថ្ងៃទី​២​វិច្ឆិកា​នេះ​
ព័ត៌មានជាតិ
ខេត្តតាកែវ បង្កើត​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ក្រុង ស្រុក ដើម្បី​ងាយ​ទទួលយក​បញ្ហា​ប្រឈម ឬ​សំណូមពរ​នានា ពី​ពលរដ្ឋ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី