អ្នកផ្តល់​ឈាម​ស្ម័គ្រចិត្ត មិនអាច​យក​បណ្ណ ប្តូរ​យក​ឈាម​វិញ​បាន​ទៀត​ទេ​! ធ្វើ​ដូច្នេះ​ដើម្បី​កុំ​ឲ្យ​មានការ​ទិញ​លក់​ឈាម​!​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បានបញ្ជាក់​ជាថ្មី​ថា អ្នកផ្តល់​ឈាម​ស្ម័គ្រចិត្ត នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ចាប់ពី​ពេល​លោក​ឡើង​ធ្វើជា​ប្រធាន ជំនួស​លោក​វេជ្ជបណ្ឌិត ហុក គឹម​ចេង គឺ​មិនអាច​យក​បណ្ណ​ផ្តល់​ឈាម​ស្ម័គ្រចិត្ត​នោះ មក​ប្តូរ​យក​ឈាម បាន​ទៀត​នោះទេ​។ ការធ្វើ​ដូច្នេះ ត្រូវបាន​លោក​វេជ្ជបណ្ឌិត សុខ ប៉ូ បញ្ជាក់ថា ដើម្បី​ទប់ស្កាត់​ការទិញ​លក់​ឈាម​។​

​នៅក្នុង​សារ​ជា​សំឡេង ក្នុង​ក្រុម​តេ​ឡេ​ក្រាម កាលពី​យប់​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក​វេជ្ជបណ្ឌិត សុខ ប៉ូ បាន​បញ្ជាក់ថា «​សំខាន់ កាលណា យើង​អនុញ្ញាត​ឲ្យ​គេ​យក​កាត​មក​ដូរ​បាន គឺ​ពួក​ហ្នឹង លក់​ពេញ​ហ្នឹង​តែម្តង ព្រោះ​គាត់​យក​កាត​នោះ ទៅ​លក់​ឲ្យ​អ្នកត្រូវការ ហើយ​យកមក​បើក​ឈាម​នៅ​កន្លែង​យើង​ដែរ​។ នេះ​ជា​គោលបំណង​ដើម ដែល​យើង​លុប ឈប់​ឲ្យ​យក​កាត មក​ប្តូរ​ឈាម​បាន​។ ម្យ៉ាងទៀត ការបរិច្ចាគ​ឈាម ១​ដង មិន​ស្មើនឹង​ឈាម ១​សាក់​ទេ ពីព្រោះ​ឈាម ដែល​បរិច្ចាគ​មក​ភ្លាមៗ មិនទាន់​ស្អាត​។ អីចឹង ក្នុងចំណោម​ឈាម ១០០ សាក់ គឺ​យើង​ចោល​អស់ ១០​សាក់​ហើយ​។ អីចឹង បើ​យើង​យក ១ ដូរ ១ ក៏​យើង​ងាប់​ដែរ​»​។​

​លោក​វេជ្ជបណ្ឌិត សុខ ប៉ូ បញ្ជាក់ថា «​វា​បង្ក​នូវ​ការជួញដូរ ( ឈាម ) យ៉ាង​អាណាធិបតេយ្យ​ហើយ កន្លងមក​»​។​

​ការបញ្ជាក់​របស់​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ដូច្នេះ ឆ្លើយតប​នឹង​ការលើកឡើង​របស់លោក អ៊ុយ សំណាង ដែល​អះអាងថា មាន​ក្មួយ​ស្រី ឈឺ ហើយ​ត្រូវការ​ឈាម​។ ប៉ុន្តែ​នៅពេល​រូបលោក បងប្អូន សាច់​ញា​ត្តិ ដែលមាន​បណ្ណ​ផ្តល់​ឈាម​ស្ម័គ្រចិត្ត​កន្លងមក ហើយ​យកទៅ​ដូរ​យក​ឈាម នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បែរជា​ដូរ​មិនបាន​៕​

អត្ថបទដែលជាប់ទាក់ទង
សមាគម​មិត្តភាព​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​-​ចិន និង​ក្រុមហ៊ុន​ឯកជន​ចិន ប្រគល់​អង្ករ ថវិកា និង​គ្រឿង​បរិក្ខារ​ពេទ្យ​មួយចំនួន ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ជួយ​សម្រាល​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​
ព័ត៌មានជាតិ
ក្រសួង​ការងារ ណែនាំ ពី​នីតិវិធី​នៃ​ករា​ចុះបញ្ជី​កម្មករនិយោជិត​ក្រៅ​ប្រព័ន្ធ ក្នុង​បេឡា​ជាតិ​សន្តិសុខ​សង្គម ដើម្បី​ទទួលបាន​ប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល​
ព័ត៌មានជាតិ
សម្តេច​ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ​ប្រតិភូ​និស្សិត​អាហារូបករណ៍​អូស្ត្រាលី និង​ណូ​វែ​ល​ហ្សេ​ឡង់ ចូលជួប​សម្តែង​ការគួរសម និង​ទទួល​អនុសាសន៍​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន​រៀបរាប់​នូវ​ដំណើររឿង​ទាក់ទង​នឹង​ការស្លាប់​របស់​កូនប្រុស​ច្បង ហ៊ុន កំសត់ នៅ​ក្នុងសម័យ​ខ្មែរក្រហម​
ព័ត៌មានជាតិ
រយៈពេល ៣​ថ្ងៃ នៃ​ថ្ងៃ​ឈប់សម្រាក​ព្រះរាជ​ពិធី​គ្រង​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ និង​ពិធី​បុណ្យអុំទូក ភ្ញៀវទេសចរ​ជាង ៤១​ម៉ឺន​នាក់ ដើរលេង​កម្សាន្ដ​នៅ​ទូទាំងប្រទេស​
ព័ត៌មានជាតិ
កូ​វីដ​១៩៖ មាន​អ្នក​ឆ្លង​ថ្មី​ម្នាក់ ជា​ស្ត្រីជន​ជាតិខ្មែរ ជា​អ្នកធ្វើដំណើរ​មកពី​ជប៉ុន​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី