TOP NEWS: សហរដ្ឋអាមេរិកបានដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម GSP ពីប្រទេសថៃ ដែលគិតជាទឹកប្រាក់មានចំនួន៨១៧លានដុល្លារ​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បាងកក)៖ សហរដ្ឋអាមេរិកបានបង្កកការអនុគ្រោះពាណិជ្ជកម្មលើទឹកប្រាក់ចំនួន៨១៧ លានដុល្លារ ចំពោះប្រទេសថៃក្រោមកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដោយចោទថា ថៃកង្វះវឌ្ឍនភាពគ្រប់គ្រាន់ជាមួយសហរដ្ឋអាមេរិកលើទីផ្សារសាច់ជ្រូក។

ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានប្រកាសដោយការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) នៅថ្ងៃសុក្រសប្តាហ៍នេះ។ សិទ្ធិទទួលបានប្រព័ន្ធអនុគ្រោះពន្ធ (GSP) ជាមួយប្រទេសថៃ ដែលសហរដ្ឋអាមេរិកដកហូតវិញមានប្រមាណមួយភាគប្រាំមួយ ដែលគិតជាទឹកប្រាក់មានចំនួន៨១៧

លានដុល្លារអាមេរិកក្នុងការនាំចូលទៅកាន់ទីផ្សារអាមេរិក ក្រោមកម្មវិធីអនុគ្រោះពន្ធ GSP ក្នុងឆ្នាំ២០១៩។ សេចក្តីសម្រេចដកហូតផ្នែកខ្លះនៃ GSP មានប្រសិទ្ធភាពចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ៕

អត្ថបទដែលជាប់ទាក់ទង
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី