(អន្តរជាតិ)៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បាននិយាយកាលពីថ្ងៃអាទិត្យថា លោកកំពុងធ្វើចត្តាឡីស័កខ្លួនឯង ក្រោយបានប៉ះពាល់ជាមួយអ្នកដែលបានតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 ប៉ុន្តែគាត់បានបន្ថែមថា គាត់មានសុខភាពល្អហើយមិនមានរោគសញ្ញាអ្វីទេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានសរសេរសារមួយនៅលើបណ្ដាសង្គម Twitter ផ្ទាល់ខ្លួនរបស់គាត់ថា ៖«ខ្ញុំបានប៉ះពាល់ជាមួយមនុស្សម្នាក់ ដែលត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19។ ខ្ញុំសុខសប្បាយនិងគ្មានរោគសញ្ញាទេ ប៉ុន្តែខ្ញុំនឹងធ្វើចត្តាឡីស័កខ្លួនឯង នៅរយៈពេលប៉ុន្មានថ្ងៃទៅមុខទៀត ស្របតាមគោលការណ៍របស់ @WHO ហើយនឹងធ្វើការពីផ្ទះ»៕



