សកម្មជនថៃ ៤នាក់ អះអាងថានឹងបន្តក្នុងការតវ៉ា ក្រោយពីត្រូវបានដោះលែង​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ថៃ)៖ សកម្មជនថៃ ៤នាក់ រួមទាំងមេដឹកនាំការតវ៉ាប្រឆាំងរដ្ឋាភិបាល និងមេធាវីការពារសិទ្ធិមនុស្សលោក អាណុន ណាំប៉ា ត្រូវបានដោះលែងវិញហើយនៅព្រឹកថ្ងៃអង្គារនេះ ហើយពួកគេបានសន្យាថា នឹងបន្តតវ៉ាដើម្បីបណ្តេញនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា ចេញពីដំណែង និងកំណែទម្រង់រាជាធិបតេយ្យនៅក្នុងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រុមសកម្មជនទាំងនោះស្ថិតក្នុងចំណោមមនុស្សរាប់សិបនាក់ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលមានវិធានការបន្ទាន់ដែលបានដាក់កាលពីខែមុនដើម្បីព្យាយាមបញ្ចប់ការតវ៉ារាប់ខែ ប៉ុន្តែបានអូសទាញមនុស្សរាប់ម៉ឺននាក់បន្ថែមទៀត ឲ្យចូលរួមការតវ៉ានៅតាមផ្លូវ នៅក្នុងទីក្រុងបាងកកទៅវិញ។

សកម្មជនទាំង៤នាក់ត្រូវបានដោះលែង បន្ទាប់ពីតុលាការបានសម្រេចថា ប៉ូលិសបានបំពានសិទ្ធិក្នុងការឃុំខ្លួនពួកគេ ប៉ុន្តែពួកគេនៅតែប្រឈមការចោទប្រកាន់ ពីបទបំផ្លាញសណ្តាប់ធ្នាប់សាធារណៈ និងការចោទប្រកាន់ផ្សេងៗទៀតពាក់ព័ន្ធនឹងការតវ៉ា។

នៅស្របពេលដែលមហាបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលបានកើតឡើងពាសពេញប្រទេសថៃ និងមានការអំពាវនាវឱ្យមានការកែទម្រង់របបរាជាធិបតេយ្យកាន់តែខ្លាំងឡើងនោះ ព្រះមហាក្សត្រ Maha Vajiralongkorn បានហៅប្រទេសរបស់ទ្រង់ថាជា «ដែនដីដែលមានសន្តានចិត្តសម្របសម្រួល» និង «ស្រឡាញ់ពួកគេទាំងអស់ (ប្រជានុរាស្ត្រ)»៕

អត្ថបទដែលជាប់ទាក់ទង
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី