សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញចូលរួមច្រូតស្រូវ ជាមួយបងប្អូនកូនក្មួយ ក្នុងខេត្តត្បូងឃ្មុំ និងរំលឹកទីតំាងស្លាកស្នាម កាលសម័យតស៊ូ​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ត្បូងឃ្មុំ)៖ ឆ្លៀតពេលឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងក្រុមការងារ បានអញ្ជើញចូលរួមច្រូតស្រូវ ប្រមូលភោគផលកសិកម្ម ជាមួយបងប្អូនកូនក្មួយ ប្រជាកសិករ នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

សម្តេចបានមានប្រសាសន៍ថា ការដំាដុះ ជាជីវភាព របស់សម្តេច ដែលជាកូនកសិករ។ សម្តេចតែងតែ ចូលរួមបង្កបង្កើនផលស្រូវ ជាមួយបងប្អូន កូនក្មួយជាកសិករ នៅពេលនៅទំនេរពីការងារប្រទេសជាតិ តំាងពីដើម រហូតរៀងមក មិនថាពេលភ្ជួររាស់ ដកស្ទូង និងច្រូតកាត់ បោកបែន នោះទេ។

ក្នុងពេលនោះដែរ សម្តេចបានអញ្ជើញចុះពិនិត្យ តំបន់ដែលសម្តេចធ្លាប់បានឆ្លងកាត់ ក្នុងសមរភូមិ និងពេលរំដោះប្រទេសជាតិចេញពីរបបខ្មែរក្រហមប្រល័យពូជសាសន៍។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា "ទីនោះជាស្លាកស្នាមអតីតកាលនិងប្រវត្តិសាស្រ្ត មិនអាចបំភ្លេចបាន ក្នុងបុព្វហេតុជាតិមាតុភូមិ"។ បន្ទាប់មកសម្តេចបានអញ្ជើញបន្តដំណើរទៅពិនិត្យ វឌ្ឍនភាពការសាងសង់សមិទ្ធផលនានា នៅច្រកទ្វាព្រំដែនអន្តរជាតិ កំពង់ម៉ឺនជ័យ។

នៅក្នុងថ្ងៃបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នេះផងដែរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សូមជូនពរជនរួមជាតិ ទទួលបាន សុខសុវត្ថិភាព ក្នុងការធ្វើដំណើរកម្សាន្ត ជួបជុំក្រុមគ្រួសារ ហើយកុំភ្លេចអនុវត្តវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន៕

អត្ថបទដែលជាប់ទាក់ទង
រយៈពេល ៣​ថ្ងៃ នៃ​ថ្ងៃ​ឈប់សម្រាក​ព្រះរាជ​ពិធី​គ្រង​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ និង​ពិធី​បុណ្យអុំទូក ភ្ញៀវទេសចរ​ជាង ៤១​ម៉ឺន​នាក់ ដើរលេង​កម្សាន្ដ​នៅ​ទូទាំងប្រទេស​
ព័ត៌មានជាតិ
កូ​វីដ​១៩៖ មាន​អ្នក​ឆ្លង​ថ្មី​ម្នាក់ ជា​ស្ត្រីជន​ជាតិខ្មែរ ជា​អ្នកធ្វើដំណើរ​មកពី​ជប៉ុន​!
ព័ត៌មានជាតិ
អ្នកផ្តល់​ឈាម​ស្ម័គ្រចិត្ត មិនអាច​យក​បណ្ណ ប្តូរ​យក​ឈាម​វិញ​បាន​ទៀត​ទេ​! ធ្វើ​ដូច្នេះ​ដើម្បី​កុំ​ឲ្យ​មានការ​ទិញ​លក់​ឈាម​!
ព័ត៌មានជាតិ
ព្រឹក​នេះ រដ្ឋសភា ប្រជុំពិភាក្សា និង​អនុម័ត​លើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក រវាង​កម្ពុជា​-​វៀតណាម​
ព័ត៌មានជាតិ
ថ្ងៃឈប់សម្រាក​​បុណ្យ​អុំទូក ឆ្នាំនេះ ចំនួនអ្នកស្លាប់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍កើនឡើងជាងឆ្នាំមុន​
ព័ត៌មានជាតិ
អ្នកទេសចរ​បរទេស ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ខេត្តសៀមរាប ធ្លាក់ចុះ​ជិត ៧៨% ក្នុង​រយៈពេល ១០​ខែ ក្នុង​ឆ្នាំ​២០២០ នេះ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី