អាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជា​ ត្រូវបានទទួលស្គាល់លើការចូលរួមកាត់បន្ថយផ្សែងពុល​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិទាំង ៣ នៅប្រទេសកម្ពុជា ក្នុងខែតុលានេះ បានរំកិលខ្លួនទៅជាព្រលានយន្តហោះបៃតងកម្រិតទី ២ ក្នុងកម្មវិធីចាត់លំដាប់ការកាត់បន្ថយការផ្សែងកាបូននៅព្រលានយន្តហោះជុំវិញពិភពលោក ឬ Airport Carbon Accreditation Programme របស់ក្រុមប្រឹក្សាអាកាសយានដ្ឋានអន្តរជាតិ (ACI)។

ក្រុមហ៊ុន Cambodia Aiports ប្រកាសថា នៅក្នុងខែតុលានេះ អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា បានសម្រេចការធ្វើឲ្យប្រសើរឡើងដល់កម្រិតទី២ ​នៃកម្មវិធីទទួលស្គាល់គុណភាពនៃការកាត់បន្ថយកាបូននៅអាកាសយានដ្ឋាន (Airport Carbon Accreditation) ដែលបានចាប់ផ្តើមនៅឆ្នាំ២០០៩ ដែលជាគំនិតផ្តួចផ្តើមរបស់ក្រុមប្រឹក្សាអាកាសយានដ្ឋានអន្តរជាតិ(ACI)។ 

Cambodia Aiports បានបន្តថា កម្មវិធីនេះគ្រប់គ្រងនិងផ្ទៀងផ្ទាត់ដោយឯករាជ្យ ហើយមានវិញ្ញាបនប័ត្រចំនួន៤ កំរិតគឺ ការសិក្សា ការកាត់បន្ថយ ការបង្កើន​ប្រសិទ្ធិភាព និងអព្យាក្រឹតភាព។ វិញ្ញាបនប័ត្រថ្មីនេះបានបង្ហាញពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើង ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ៕

អត្ថបទដែលជាប់ទាក់ទង
រដ្ឋសភា កំណត់​ថ្ងៃទី​២ ខែវិច្ឆិកា បន្ត​សម័យប្រជុំ​ពេញអង្គ លើក​ទី​៥ នីតិកាល​ទី​៦ ដើម្បី​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា និង​វៀតណាម
ព័ត៌មានជាតិ
សេចក្តីព្រាងច្បាប់​ថវិកា​ជាតិ ឆ្នាំ​២០២១ ទៅដល់​រដ្ឋសភា ហើយ​!
ព័ត៌មានជាតិ
ខ្យល់ព្យុះ​ថ្មី ជះឥទ្ធិពល​តិចតួច មកលើ​កម្ពុជា នៅ​ថ្ងៃទី​២៨-២៩​តុលា
ព័ត៌មានជាតិ
កូ​វីដ​១៩៖ កម្ពុជា រកឃើញ​ស្ត្រី​ជនជាតិ​បារាំង​ម្នាក់ ឆ្លង​ជំងឺ​កូ​វីដ​១៩ រីឯ​អ្នកដំណើរ​តាម​យន្តហោះ ១០៧ នាក់​ទៀត ត្រូវដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ
ព័ត៌មានជាតិ
អាមេរិក ចាត់ទុក​ឥណ្ឌា ជា​មហាអំណាច​សកល និង​ប្រទេស​នាំមុខ​ក្នុង​តំបន់​
ព័ត៌មានជាតិ
រដ្ឋាភិបាលសម្រេចកាត់យកដីទំហំ ​៣០២ហិកតា ​ពីក្រុងតាខ្មៅចូលក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី