កូ​វីដ​១៩៖ កម្ពុជា រកឃើញ​ស្ត្រី​ជនជាតិ​បារាំង​ម្នាក់ ឆ្លង​ជំងឺ​កូ​វីដ​១៩ រីឯ​អ្នកដំណើរ​តាម​យន្តហោះ ១០៧ នាក់​ទៀត ត្រូវដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែតុលា​ថា ស្ត្រី​ជនជាតិ​បារាំង អាយុ ២៣​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​មកពី​ប្រទេស​បារាំង បន្ត​ជើងហោះហើរ នៅ​ប្រទេស​សិង្ហ​បុរី មកដល់​កម្ពុជា នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០​។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​នេះ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន អ្នកជំងឺ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​សេចក្តីប្រកាស បាន​កត់សម្គាល់ថា អ្នកដំណើរ​តាម​យន្តហោះ ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​មាន​ចំនួន ១០៨​នាក់ ( ស្រី ៤៧​នាក់ និង​កុមារ ៣​នាក់ )​។ អ្នកដំណើរ ១០៧​នាក់ ដែលមាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ១៤​ថ្ងៃ នៅ​វិទ្យាល័យ​បូរី ១០០ ខ្នង និង​នៅ​សណ្ឋាគារ ៣​ទៀត នៅ​ភ្នំពេញ​។​

​ក្រសួងសុខាភិបាល បានប្រកាសថា គិត​ត្រឹម​ម៉ោង ៧​ព្រឹក ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា គឺមាន​អ្នក​រកឃើញ​វីរុស​កូ​វីដ​១៩ សរុប​ចំនួន ២៨៨​នាក់ ( ស្រី ៥៩​នាក់ និង​បុរស ២២៩​នាក់ )​។ ក្នុងនោះ ២៨៣​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង ៥​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្នុង​រាជធានី​ភ្នំពេញ ( បុរស​ជនជាតិខ្មែរ ម្នាក់ ស្ត្រីជន​ជាតិខ្មែរ ម្នាក់ បុរស​ជនជាតិ​ប៉ូឡូញ ម្នាក់ បុរស​ជនជាតិ​បារាំង ម្នាក់ និង​ស្ត្រី​ជនជាតិ​បារាំង ម្នាក់ )៕

អត្ថបទដែលជាប់ទាក់ទង
សម្តេច​ក្រឡាហោម ស ខេង ក្រាបបង្គំ​ថ្វាយព្រះពរ​ព្រះករុណា ព្រះមហាក្សត្រ នរោត្តម សីហមុនី ក្នុង​ព្រះ​រាជពិធី​បុណ្យខួប លើក​ទី​១៦ នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​
ព័ត៌មានជាតិ
គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ទទួល​អំណោយ ជា​ជែ​ល​លាងដៃ ពី​ក្រុមហ៊ុន សា​រ៉ា​យ៉ា ខេ​ម​បូ​ឌា ខូ​ល​អិ​ល​ធី​ឌី
ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្ដីពីលទ្ធផលបង្ក្រាបគ្រឿងញៀនក្នុងរយៈពេល៩ខែ
ព័ត៌មានជាតិ
រដ្ឋសភា កំណត់​ថ្ងៃទី​២ ខែវិច្ឆិកា បន្ត​សម័យប្រជុំ​ពេញអង្គ លើក​ទី​៥ នីតិកាល​ទី​៦ ដើម្បី​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា និង​វៀតណាម
ព័ត៌មានជាតិ
សេចក្តីព្រាងច្បាប់​ថវិកា​ជាតិ ឆ្នាំ​២០២១ ទៅដល់​រដ្ឋសភា ហើយ​!
ព័ត៌មានជាតិ
ខ្យល់ព្យុះ​ថ្មី ជះឥទ្ធិពល​តិចតួច មកលើ​កម្ពុជា នៅ​ថ្ងៃទី​២៨-២៩​តុលា
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី