សម្តេច​ក្រឡាហោម ស ខេង ក្រាបបង្គំ​ថ្វាយព្រះពរ​ព្រះករុណា ព្រះមហាក្សត្រ នរោត្តម សីហមុនី ក្នុង​ព្រះ​រាជពិធី​បុណ្យខួប លើក​ទី​១៦ នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ផ្ញើ​សារ​ថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រ នរោត្តម សីហមុនី ក្នុង​ព្រះ​រាជពិធី​បុណ្យខួប លើក​ទី​១៦ នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០០៤-​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២០​។​

​ក្នុង​សារ​ថ្វាយព្រះពរ សម្តេច​ក្រឡាហោម ស ខេង លើកឡើងថា «​ក្នុង​ព្រះបរមនាម​ជា​អង្គ​ក្សត្រ​ប្រកបដោយ​ទសពិធរាជធម៌ និង​ព្រះរាជ​តំរិះ​គតិបណ្ឌិត​ដ៏​ឈ្លាសវៃ ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូ​អ ព្រះអង្គ​តែង​យក​ព្រះទ័យ​ទុកដាក់​អស់ពី​កម្លាំង​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ បំពេញ​ព្រះរាជ​សកម្មភាព​ដ៏​ឧត្តុង្គឧត្តម​បម្រើ​មាតុភូមិ និង​ប្រជារាស្ត្រ​ជាទី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​របស់​ព្រះអង្គ នៅ​គ្រប់​កាលៈទេសៈ​»​។ 

​ទន្ទឹមនេះ សម្តេច​ក្រឡាហោម ស ខេង បាន​ក្រាបបង្គំ​ទូលថ្វាយ​ព្រះករុណា ព្រះមហាក្សត្រ ដោយ​សម្តេច​សូម​សម្តែង​នូវ​កតញ្ញូតាធម៌​ដ៏​ស្មោះស្ម័គ្រ​ចំពោះ​ព្រះរាជ​គុណូបការៈ និង​ព្រះ​មហាករុណា​ទិ​គុណ​ដ៏​ថ្លៃថ្លា​នៃ​ព្រះ​បារមី​ព្រះ​បរម​រាជសម្បត្តិ​ដ៏​ពិសិដ្ឋ​របស់​ព្រះករុណា​អ​ម្ចាស់ជីវិតលើត្បូង ដែល​បានធ្វើ​ឲ្យ​ប្រទេសជាតិ មាន​សុខសន្តិភាព និង​មាន​វឌ្ឍនភាព​លើ​គ្រប់​វិស័យ ព្រមទាំង​បាន​នាំមក​នូវ​ភាពសុខដុមរមនា ជូន​ប្រជារាស្ត្រ​ខ្មែរ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​​។​

អត្ថបទដែលជាប់ទាក់ទង
សារព័ត៌មានបរទេស៖ ការឆ្លងជំងឺកូវីដ១៩ នៅកម្ពុជាមានចំនួនទាបជាងគេនៅអាស៊ីអាគ្នេយ៍ ព្រោះតែប្រជាជន និងប្រមុខដឹកនាំដ៏អស្ចារ្យរបស់កម្ពុជា!
ព័ត៌មានជាតិ
វៀតណាមជម្លៀសប្រជាជនជិត ១.៣លាននាក់ ខណៈព្យុះទីហ្វុង Molave នឹងមកដល់ឆាប់ៗខាងមុខនេះ
ព័ត៌មានជាតិ
ចិននិយាយថា នឹងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនអាមេរិក និងបុគ្គលណា ដែលពាក់ព័ន្ធនឹងការលក់សព្វាវុធទៅឱ្យតៃវ៉ាន់
ព័ត៌មានជាតិ
​ឯកឧត្តម ប្រាក់ សុខុន ថ្លែងសុន្ទរកថាគន្លឹះ ​ក្នុងសន្និសីទជាន់ខ្ពស់ក្រោមប្រធានបទ ​«អនាគតដែលយើងចង់បាន ​តួនាទីនៃពហុភាគីនិយម​ ក្នុងពិភពលោកក្រោយជំងឺកូវីដ-១៩»
ព័ត៌មានជាតិ
តាមការព្យាករណ៍នៅឆ្នាំ២០២០ ​ទេសចរអន្តរជាតិថយចុះ ៨០ភាគរយ ​និងជាតិថយចុះ ២០ភាគរយ ​ដោយសារបញ្ហាកូវីដ១៩ ​
ព័ត៌មានជាតិ
​ទទួលបញ្ជាពីសម្តេចតេជោ ហ៊ុន សែន! រដ្ឋមន្ត្រីកសិកម្មចាប់ផ្តើមចេញបេសកកម្មបន្ទាន់ ​​ចុះវាយតម្លៃលើផលប៉ះពាល់ និងខូចខាតដំណាំជារួម ក្នុងខេត្តចំនួន៤​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី