​ទទួលបញ្ជាពីសម្តេចតេជោ ហ៊ុន សែន! រដ្ឋមន្ត្រីកសិកម្មចាប់ផ្តើមចេញបេសកកម្មបន្ទាន់ ​​ចុះវាយតម្លៃលើផលប៉ះពាល់ និងខូចខាតដំណាំជារួម ក្នុងខេត្តចំនួន៤​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ យោងតាមគម្រោងផែនការការងារដែលបានគ្រោងទុកកាលពីសប្តាហ៍កន្លងទៅ និងទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចាប់ផ្តើមចេញបេសកកម្មចាំបាច់បន្ទាន់មួយ រយៈពេល៤ថ្ងៃ ដោយចាប់ផ្តើមពីព្រឹកថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែតុលា។

​ឯកឧត្តម វេង សាខុន បានឲ្យដឹងថា បេសកកម្មនេះចាប់ផ្តើមដំបូងពីខេត្តសៀមរាបនៅថ្ងៃទី២៧ ខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៨ ខេត្តបាត់ដំបងនៅថ្ងៃទី២៩ និងចុងក្រោយគឺខេត្តពោធិសាត់នៅថ្ងៃទី៣០ ក្នុងគោលបំណងចុះមកវាយតម្លៃលើផលប៉ះពាល់ និងខូចខាតជារួមនៃដំណាំស្រូវ ដំណាំរួមផ្សំ ដោយសារជំនន់ទឹកភ្លៀង និងនាំយកពូជស្រូវ ពូជដំណាំ និងពូជត្រី និងកង្កែបទៅចែកជូនប្រជាកសិករតាមខេត្តគោលដៅទាំង៤។

ក្នុងឱកាសបើកការដ្ឋានសង់ស្ពានឆ្លងទន្លេបាសាក់ ភ្ជាប់ពីកោះពេជ្រទៅកោះនរា ពីកោះនរា ទៅផ្លូវជាតិលេខ១ នៅថ្ងៃទី២៦ ខែតុលា សម្តេចតេជោ ហ៊ុន សែន បានដាក់បញ្ជារដ្ឋមន្ត្រីនៃក្រសួង ៤រូប រួមមាន រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍​ជនបទ និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ចុះវាយតម្លៃដោយផ្ទាល់ជាបន្ទាន់ ពីទំហំដែលខូចខាតដោយទឹកជំនន់៕

អត្ថបទដែលជាប់ទាក់ទង
​ផ្លូវជាតិតភ្ជាប់ពីខេត្តបាត់ដំបង-​សៀមរាប​ ​ប្រវែង ៧២គីឡូម៉ែត្រ កំពុងរៀបចំសាងសង់​
ព័ត៌មានជាតិ
សារព័ត៌មានបរទេស៖ ការឆ្លងជំងឺកូវីដ១៩ នៅកម្ពុជាមានចំនួនទាបជាងគេនៅអាស៊ីអាគ្នេយ៍ ព្រោះតែប្រជាជន និងប្រមុខដឹកនាំដ៏អស្ចារ្យរបស់កម្ពុជា!
ព័ត៌មានជាតិ
វៀតណាមជម្លៀសប្រជាជនជិត ១.៣លាននាក់ ខណៈព្យុះទីហ្វុង Molave នឹងមកដល់ឆាប់ៗខាងមុខនេះ
ព័ត៌មានជាតិ
ចិននិយាយថា នឹងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនអាមេរិក និងបុគ្គលណា ដែលពាក់ព័ន្ធនឹងការលក់សព្វាវុធទៅឱ្យតៃវ៉ាន់
ព័ត៌មានជាតិ
​ឯកឧត្តម ប្រាក់ សុខុន ថ្លែងសុន្ទរកថាគន្លឹះ ​ក្នុងសន្និសីទជាន់ខ្ពស់ក្រោមប្រធានបទ ​«អនាគតដែលយើងចង់បាន ​តួនាទីនៃពហុភាគីនិយម​ ក្នុងពិភពលោកក្រោយជំងឺកូវីដ-១៩»
ព័ត៌មានជាតិ
តាមការព្យាករណ៍នៅឆ្នាំ២០២០ ​ទេសចរអន្តរជាតិថយចុះ ៨០ភាគរយ ​និងជាតិថយចុះ ២០ភាគរយ ​ដោយសារបញ្ហាកូវីដ១៩ ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី