​ផ្លូវជាតិតភ្ជាប់ពីខេត្តបាត់ដំបង-​សៀមរាប​ ​ប្រវែង ៧២គីឡូម៉ែត្រ កំពុងរៀបចំសាងសង់​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(សៀមរាប)៖ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំធំសាលាខេត្ត បានបើកិច្ចប្រជុំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (វ.ហ.ប.ស.ព) លើគម្រោងសាងសង់ផ្លូវជាតិតភ្ជាប់បាត់ដំបង-សៀមរាប ប្រវែង ៧២,១៥៤គីឡូម៉ែត្រ ស្ថិតក្នុងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប របស់ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន CHINA ROAD AND BRIDGE CORPORATION ក្រោមការដឹករបស់លោក ង៉ាន់ ភិរុណ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម អភិបាលខេត្ត។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងបរិស្ថាន តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលស្រុកពួក រដ្ឋបាលស្រុកក្រឡាញ់ មន្ទីរបរិស្ថានខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីររ៉ែ និងថាមពលខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត មន្ទីរទេសចរណ៍ខេត្ត មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មន្ទីរកិច្ចការនារីខេត្ត មន្ទីរផែនការខេត្ត មន្ទីរសុខាភិបាលខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ទីចាត់ការអន្តរវិស័យសាលាខេត្ត អង្គភាពកំចាត់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងអ្នកពាក់ព័ន្ធ។ 

បន្ទាប់ពីពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់រួចមក អង្គប្រជុំបានឯកភាពគ្នានូវចំណុចមួយចំនួនដូចខាងក្រោម៖

១-រដ្ឋបាលខេត្ត មន្ទីរ-អង្គភាព និងរដ្ឋបាលស្រុកពាក់ព័ន្ធ ឯកភាព និងសូមគាំទ្រចំពោះគម្រោងសាងសង់ផ្លូវជាតិតភ្ជាប់បាត់ដំបង-សៀមរាប ប្រវែង ៧២,១៥៤គីឡូម៉ែត្រ ស្ថិតក្នុងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប របស់ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន CHINA ROND AND DRIDGE CORPORATION។

២-ក្រុមហ៊ុន PPIC ត្រូវរៀបចំនិងបញ្ជូលនូវធាតុចូលទាំងអស់ដែលនៅក្នុងអង្គប្រជុំបានលើកឡើង ដើម្បីអាចបន្តនីតិវិធីប្រជុំនៅក្រសួងបរិស្ថាន និងកិច្ចប្រជុំអន្តរក្រសួងដែលរៀបចំដោយក្រសួងបរិស្ថាន។

៣-ស្នើសុំអោយម្ចាស់គម្រោង និងក្រុមហ៊ុន CHINA ROND AND DRIDGE CORPORATION ធ្វើការពិចារណារាល់មតិយោបល់ និងសំណូមពររាល់ធាតុចូលដែលលើកឡើងក្នុងអង្គប្រជុំទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង
ជំនន់ទឹកភ្លៀង ប៉ះពាល់ដល់ប្រជាជនជាង ៥៩ម៉ឺននាក់ រីឯអ្នកស្លាប់ កើនឡើងដល់ ៤៣នាក់ ខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់ច្រើនជាងគេ!
ព័ត៌មានជាតិ
​សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្សីប្រចាំកម្ពុជាទើបតែងតាំងថ្មី ​ចូលជួបសម្តែងការគួរសម​
ព័ត៌មានជាតិ
​ឯកឧត្តម កៅ ខុនដារ៉ា ណែនាំឲ្យអភិបាលរាជធានី-ខេត្ត ​​រៀបចំយន្ដការប្រយុទ្ធប្រឆាំងគ្រឿងញៀនច្បាស់លាស់​ ​ពីថ្នាក់រាជធានី-ខេត្ត ដល់ខណ្ឌ/ក្រុង/ស្រុក និងឃុំ-សង្កាត់​
ព័ត៌មានជាតិ
ក្រុមបាតុករថៃ ពង្រីកការតវ៉ាដើរដង្ហែទៅកាន់ស្ថានទូតអាល្លឺម៉ង់ដើម្បីស្នើឲ្យស៊ើបអង្កេតលើព្រះមហាក្សត្រ
ព័ត៌មានជាតិ
ព្រឹទ្ធាចារ្យវ័យ ៨០-៩០ឆ្នាំប្លាយ​ ចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការហាត់សមតម្លើងស្នាដៃល្ខោនបុរាណ «រឿងជ័យជេត» ​
ព័ត៌មានជាតិ
ជប៉ុនផ្តល់ជំនួយឥតសំណងជាង ២០លានដុល្លារ​ សម្រាប់គម្រោងកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី