​ឯកឧត្តម កៅ ខុនដារ៉ា ណែនាំឲ្យអភិបាលរាជធានី-ខេត្ត ​​រៀបចំយន្ដការប្រយុទ្ធប្រឆាំងគ្រឿងញៀនច្បាស់លាស់​ ​ពីថ្នាក់រាជធានី-ខេត្ត ដល់ខណ្ឌ/ក្រុង/ស្រុក និងឃុំ-សង្កាត់​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ឯកឧត្តម កៅ ខុនដារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ នៃក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ដោយមានការចូលរួមពី អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ តំណាងអភិបាលរាជធានី-ខេត្ត តំណាងស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម កៅ ខុនដារ៉ា បានថ្លែងសុន្ទរកថាបើកថា ដើម្បីឲ្យក្រសួងមហាផ្ទៃ អាចសម្រេចបាននូវលទ្ធផលល្អប្រសើរក្នុងការអនុវត្តទិសដៅការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការងារប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ នោះ ក្នុងនាមគណៈកម្មាធិការទាំងពីរ និងក្នុងនាមក្រសួងមហាផ្ទៃ ក៏ដូចជាក្នុងនាមឯកឧត្តមផ្ទាល់ ឯឧត្តមមានជំនឿយ៉ាងមុតមាំលើឆន្ទៈ និងការប្ដេជ្ញាចិត្តរបស់ ឯកឧត្តម លោកជំទាវ លោក-លោកស្រី ពិតជាខិតខំប្រឹងប្រែងអនុវត្តឲ្យបានសម្រេចជោគជ័យប្រកបដោយលទ្ធផលល្អប្រើសើរជូនក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលជាក់ជាមិនខាន។

ឯកឧត្តមបន្ដថា អគ្គលេខាធិការដ្ឋាន អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន នាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃទាំងអស់ ត្រូវចាត់តាំងឲ្យមានមន្ដ្រីយ៉ាងតិច ចំនួន២ ទៅ៣នាក់ (ជនបង្គោល) ដើម្បីជួយសម្របសម្រួល និងទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជំងឺអេដស៍/កាមរោគ នៅក្នុងនាយកដ្ឋាន និងអង្គភាពចំណុះនីមួយៗ។

ជាងនេះទៅទៀត ឯកឧត្តម កៅ ខុនដារ៉ា ក៏បានលើកឡើងថា គណៈអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំឲ្យមានយន្ដការប្រយុទ្ធប្រឆាំងគ្រឿងញៀនច្បាស់លាស់ ពីថ្នាក់រាជធានី-ខេត្ត ដល់ខណ្ឌ/ក្រុង/ស្រុក និងឃុំ-សង្កាត់ ហើយត្រូវធ្វើសកម្មភាពជាពហុវិស័យជាប់ជាប្រចាំ។ ក្នុងដំណាក់កាលដែលរាជរដ្ឋាភិបាល បាននិងកំពុងដាក់ចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ត្រូវយកចិត្តទុកដាក់អនុវត្ត ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព។

ក្រោយបញ្ចប់សុន្ទរកថាបើកដោយ ឯកឧត្តម កៅ ខុនដារ៉ា រួច ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានអានសេចក្ដីសម្រេចស្ដីពី ការបង្កើតគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ។

បន្ទាប់មកទៀតអង្គពិធីបានប្រកាសសេចក្ដីសម្រេចស្ដីពី ការបង្កើតគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍/កាមរោគ ក្រសួងមហាផ្ទៃ អានដោយ លោកជំទាវ ឡាយ អូនរី អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធនឹងអេដស៍/កាមរោគ ក្រសួងមហាផ្ទៃ។ 

សូមជម្រាបថា ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានបង្កើតគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដែលមានសមាសភាពចូលរួម ចំនួន២៥រូប។ ចំណែក គណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺអេដស៍/កាមរោគ ប្រចាំក្រសួងមហាផ្ទៃ ដែលមានសមាសភាពចូលរួម ចំនួន២៧រូប៕

អត្ថបទដែលជាប់ទាក់ទង
សម្តេច​តេ​ជោ ហ៊ុន សែន​៖ ព្រះមហាក្សត្រ តែងមាន​ទឹក​ព្រះទ័យ​ជ្រះថ្លា​បរិសុទ្ធ ប្រោស​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ​យ៉ាងច្រើន ជួយ​ក្នុង​វិស័យ​មនុស្សធម៌ សុខុមាលភាព និង​ជីវភាព​រស់នៅ​ប្រជានុរាស្ត្រ​
ព័ត៌មានជាតិ
កូ​វីដ​១៩៖ មាន​អ្នក​ឆ្លង​ថ្មី ២​នាក់​ទៀត ជា​បុរស​ជនជាតិខ្មែរ ទើបធ្វើដំណើរ​មក​ពី​ជប៉ុន​
ព័ត៌មានជាតិ
ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ចូលរួម​ជាមួយ​សប្បុរ​សជន ០២​ក្រុម ចុះ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ ក្នុង​ខណ្ឌដង្កោ​!
ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ រៀបចំ​កិច្ចប្រជុំ​អន្ដរក្រសួង បន្ត​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្ដីព្រាងច្បាប់ ស្ដីពី​អន្ដោប្រវេសន៍​ថ្មី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​
ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀង ប៉ះពាល់ដល់ប្រជាជនជាង ៥៩ម៉ឺននាក់ រីឯអ្នកស្លាប់ កើនឡើងដល់ ៤៣នាក់ ខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់ច្រើនជាងគេ!
ព័ត៌មានជាតិ
​សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្សីប្រចាំកម្ពុជាទើបតែងតាំងថ្មី ​ចូលជួបសម្តែងការគួរសម​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី