កូ​វីដ​១៩៖ មាន​អ្នក​ឆ្លង​ថ្មី ២​នាក់​ទៀត ជា​បុរស​ជនជាតិខ្មែរ ទើបធ្វើដំណើរ​មក​ពី​ជប៉ុន​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០ នេះ​ថា មាន​បុរស​ជនជាតិខ្មែរ ២​នាក់​ទៀត បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ កាលពី​ថ្ងៃទី​២៧ ខែតុលា​។ បុរស​ទាំងពីរ​នាក់​នេះ មាន​អាសយដ្ឋាន​ស្នាក់នៅ​ក្នុងភូមិ​តា​ស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល និង​ស្នាក់នៅ​ស្រុក​បាកាន ខេត្តពោធិ៍សាត់ បានធ្វើ​ដំណើរ មកពី​ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០​។​

​ក្រសួងសុខាភិបាល បានប្រកាសថា លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​ពួកគាត់ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ទាំងពីរ​នាក់ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ក្រសួងសុខាភិបាល បាន​កត់សម្គាល់ថា អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​មាន​ចំនួន ៣៩​នាក់ ( ស្ត្រី ៧​នាក់ )​។ ក្នុងនោះ អ្នកដំណើរ​ចំនួន ៣៧​នាក់ ដែលមាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ១៤​ថ្ងៃ នៅ​វិទ្យាល័យ​ពោធិ៍ចិនតុង ចំនួន ១១​នាក់ សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ ចំនួន ៥​នាក់ និង​សណ្ឋាគារ​មួយ​ផ្សេងទៀត ក្នុង​រាជធានី​ភ្នំពេញ ចំនួន ២៣​នាក់​។​

​ក្រសួងសុខាភិបាល បានប្រកាសថា គិត​ត្រឹម​ម៉ោង ៧​ព្រឹក ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ២៩០​នាក់ ( ស្ត្រី ៥៩​នាក់ និង​បុរស ២៣១​នាក់ )​។ ក្នុងនោះ ២៨៣​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង ៧​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្នុង​រាជធានី​ភ្នំពេញ ( បុរស​ជនជាតិខ្មែរ ៣​នាក់ ស្ត្រីជន​ជាតិខ្មែរ ម្នាក់ បុរស​ជនជាតិ​ប៉ូឡូញ ម្នាក់ បុរស​ជនជាតិ​បារាំង ម្នាក់ និង​ស្ត្រី​ជនជាតិ​បារាំង ម្នាក់ )៕​

អត្ថបទដែលជាប់ទាក់ទង
អភិបាលខេត្តកោះកុង អញ្ជើញទទួលស្វាគមន៍ក្រុមរត់ ដើម្បីសប្បុរសធម៌ជាមួយ សាយ ក្នុងគោលបំណងលើកស្ទួយការគោរពច្បាប់ចរាចរណ៍ និងការងារអនាម័យ
ព័ត៌មានជាតិ
ព្រះមហាក្សត្រ​៖ សម្តេច​តេ​ជោ ហ៊ុន សែន មាន​ទឹកចិត្ត​ស្នេហា​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ ខិតខំ​ដឹកនាំ​កសាង​ជាតិ​គ្រប់​វិស័យ​ទាំងអស់ និង​ជួយ​ប្រជារាស្ត្រ​គ្រប់​ទីកន្លែង​
ព័ត៌មានជាតិ
ពាណិជ្ជកម្ម​រវាង​កម្ពុ​ជា​-​សិង្ហ​បុរី នៅតែមាន​ដំណើរការ ទោះបីជា​មានការ​រំខាន​ដោយ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ យ៉ាងណាក្តី
ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី​កម្ពុជា​-​វៀតណាម ឆ្លងឆ្លើយ​លិខិត សម្តែង​ការព្រួយបារម្ភ​ចំពោះ​គ្រោះទឹកជំនន់ នៅ​ប្រទេស​ទាំងពីរ
ព័ត៌មានជាតិ
ពលរដ្ឋ រងគ្រោះ​ដោយ​ទឹកជំនន់​ជាង ១​ពាន់​គ្រួសារ ទទួល​ជំនួយ​ពី​លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី តំណាង​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន​៖ ព្រះមហាក្សត្រ តែងមាន​ទឹក​ព្រះទ័យ​ជ្រះថ្លា​បរិសុទ្ធ ប្រោស​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ​យ៉ាងច្រើន ជួយ​ក្នុង​វិស័យ​មនុស្សធម៌ សុខុមាលភាព និង​ជីវភាព​រស់នៅ​ប្រជានុរាស្ត្រ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី