ពលរដ្ឋ រងគ្រោះ​ដោយ​ទឹកជំនន់​ជាង ១​ពាន់​គ្រួសារ ទទួល​ជំនួយ​ពី​លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី តំណាង​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០ នេះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី អនុប្រធាន​កាកបាទក្រហមកម្ពុជា តំណាង​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​បន្ដ​ចុះ​ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ​មនុស្សធម៌ សម្រាល​ការលំបាក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ចំនួន ១០៤០​គ្រួសារ ដែល​មកពី ៣​សង្កាត់ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ និង​១​សង្កាត់​ក្នុង​ខណ្ឌ​សែន​សុខ​។ ពិធី​នេះ បានធ្វើ​ឡើង​នៅ​ភូមិ​ពុទ្រា សង្កាត់​គោ​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​គួរ​បញ្ជាក់ថា នៅក្នុង​ខណ្ឌ​ព្រែក​ព្នៅ មាន​ចំនួន​៥​សង្កាត់ ក្នុងនោះ​៣​សង្កាត់ ដែល​បាន​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង មាន​ចំនួន​៨៩២​គ្រួសារ គឺ​នៅ​សង្កាត់​គោក​រការ ចំនួន​៨២៣​គ្រួសារ​, សង្កាត់​ព​ន្សាំ​ង​៣៨​គ្រួសារ​, សង្កាត់​ព្រែក​ព្នៅ ៣១​គ្រួសារ​។​

​សម្រាប់​ខណ្ឌ​សែន​សុខ មាន​ចំនួន​៦​សង្កាត់ ក្នុងនោះ​មានតែ​មួយ​សង្កាត់​ប៉ុណ្ណោះ ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង គឺ​សង្កាត់​ឃ្មួញ ដែលមាន​ចំនួន​១៤៨​គ្រួសារ​។​

​ដូច្នេះ សង្កាត់​ដែល​រងគ្រោះ​ខាងលើនេះ ក្នុង​មួយ​គ្រួសារ​ទទួលបាន​អំណោយ​មនុស្សធម៌​ពី​កាកបាទក្រហមកម្ពុជា រួមមាន​៖ អង្ករ​៣០​គីឡូក្រាម​, មី​១​កេស​, ត្រីខ​១០​កំប៉ុង​, ទឹកស៊ីអ៊ីវ​៦​ដប​, អំបិល​២​គីឡូក្រាម​, ទឹកបរិសុទ្ធ​១​កេស​, ឃី​ត​១​មាន សារុង ក្រមា មុង ភួយ និង​អាវយឺត​២​។​

​សូមជម្រាបថា កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេច​ព្រះមហា​ក្ស​ត្រី ន​រោ​ត្ដម មុនិនាថ សីហនុ ព្រះ​វ​រាជមាតា​ជាតិខ្មែរ ជា​ព្រះប្រធាន​កិ​ត្ដិ​យស និង​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​បុព្វហេតុ​មនុស្សធម៌ សង្គ្រោះ​ប្រជាពលរដ្ឋ ងាយ​រងគ្រោះ និង​ងាយ​រងគ្រោះ​បំផុត​នៅ​ទូទាំងប្រទេស​។​

​ជាក់ស្ដែង​ក្នុងអំឡុង​គ្រោះមហន្ដរាយធម្មជាតិ ដោយ​ជំនន់​ទឹកភ្លៀង​នេះ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ខិត​កាន់តែ​ជិត រួមសុខ រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា ដើម្បី​ជួយ​ស្វះស្វែង​ជួយ​សម្រាល​ការលំបាក​។​

​ជាពិសេស​ជិត​មួយ​សប្ដាហ៍​មកនេះ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ផ្ដល់​អំណោយ​ដោយផ្ទាល់​ជូន​ដល់​គ្រួសារ​ក្រីក្រ រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នេះ​ជាច្រើន​ពាន់​គ្រួសារ នៅក្នុង​ខណ្ឌ​ចំនួន​ចំនួន​៣ ក្នុង​រាជធានី​ភ្នំពេញ រួមមាន​៖ ខណ្ឌដង្កោ​, ខណ្ឌ​ពោធិ៍​សែន​ជ័យ​, ខណ្ឌ​ច្បារអំពៅ ។​

​ក្រៅពីនោះ គិត​ចាប់ពី​ការប្រែប្រួល​អាកាសធាតុ កម្ពុជា​ក៏ដូចជា​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគេ្នយ៍​មួយចំនួនទៀត បាន​ទទួលរង​ផលប៉ះពាល់​ដោយសារ​ប្រព័ន្ធ​សម្ពាធ​ទាប មាន​ភ្លៀង​ធ្លាក់​ជោគជាំ បង្ករ​ទៅជា​ជំនន់​ទឹកភ្លៀង ស្ទើរ​គ្រប់​ទីកន្លែង ដែល​ធ្វើឱ្យ​រាជធានី​-​ខេត្ដ​ចំនួន​១០​របស់​កម្ពុជា បាន​រង​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​។​

​ខណៈនោះ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត បានផ្ដល់​ថវិកា​៥០០​លាន​រៀល​ភ្លាមៗ​ដល់​សាខា​កាកបាទក្រហម រាជធានី​-​ខេត្ដ ចំនួន​៥ ដែល​ពលរដ្ឋ​រងគ្រោះ​ជា​ង​គេ ក្នុងនោះ​មាន​៖ ខេត្ដ​ពោធិ៍សាត់​, បាត់ដំបង​, បន្ទាយមានជ័យ​, ប៉ៃលិន និង​រា​ធានី​ភ្នំពេញ ដោយ​ក្នុង​មួយ​សាខា​ទទួលបាន​ថវិកា​១០០​លាន​រៀល ដើម្បី​ទិញ​ស្បៀង​ជួយ​ដល់​ពលរដ្ឋ​រងគ្រោះ និង​ចាត់​មន្ដ្រី​ស្នាក់​កណ្ដាល​នៅ​រាជធានី​ភ្នំពេញ ចុះជួយ​ធ្វើការ​បន្ថែមទៀត​ផងដែ​រ​។​

​ជាក់ស្ដែង ​ក្នុងអំឡុង​គ្រោះមហន្ដរាយធម្មជាតិ ដោយ​ជំនន់​ទឹកភ្លៀង​នេះ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ខិត​កាន់តែ​ជិត រួមសុខ រួមទុក្ខ​ជាមួយ​ពលរដ្ឋ​គ្រប់ពេលវេលា ដើម្បី​ជួយ​ស្វះស្វែង​ជួយ​សម្រាល​ការលំបាក​។​

​លើសពីនោះ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត តែងតែ​ផ្ដល់​សារ​អប់រំ​សុខភាព និង​សុវត្ថិភាព អំឡុង​ទឹកជំនន់​នេះ ដើម្បី​ក្រើនរម្លឹក​ដល់​ប្រជាពលរដ្ឋ កុំឱ្យ​ភ្លេចខ្លួន ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច នូវ​គ្រោះថ្នាក់​ដែល​អាច​កើតមានឡើង​ជាយថាហេតុ ដូចជា​៖ លង់ទឹក​, ពស់​ចឹក​, រាគរូស និង​កើត​ជំងឺ​អាសន្នរោគ​នានា ដែល​កើតឡើង​ពី​ការខ្វះ​អនាម័យ ជាពិសេស ការការពារ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩​។​

​កាកបាទក្រហមកម្ពុជា ដែលជា​អង្គការក្រៅរដ្ឋាភិបាល ហើយ​ជា​ស្ថាប័ន​នាំមុខគេ​ក្នុង​ការងារ​មនុស្សធម៌ និង​ដើរតួនាទី​យ៉ាងសំខាន់​បំផុត មិនអាច​ខ្វះ​បានឡើយ ជា​ជំនួយ​ការឱ្យ​អាជ្ញាធរ​សាធារណៈ ជួយ​សម្រាល​ទុក្ខលំបាក របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ងាយ​រងគ្រោះ និង​រងគ្រោះ​បំផុត ដោយ​គ្រោះមហន្ដរាយ​នានា ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ សាសនា ពូជសាសន៍​អ្វី​ឡើយ គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង​។​

​សមាគមន៍​កាកបាទក្រហមកម្ពុជា គឺ​ទទួលបាន​ការគាំទ្រ​ដោយ​សប្បុរសជន ទាំង​ក្នុង និង​ក្រៅ​ស្រុក ដោយ​មិនមែន​ប្រើ​ថវិកា​របស់​រាជរដ្ឋាភិបាល​នោះទេ​។ ដោយ​ភាព​សកម្ម​នៃ​ប្រតិ​ប​ត្ដិ​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រងគ្រោះ​បំផុត បាន​ទាន់ពេលវេលា និង​គ្រប់​ទីកន្លែង​ដែល​ធ្វើឱ្យមាន​ការឧបត្ថម្ភ​គាំទ្រ​កាន់តែច្រើនៗ​ពី​សប្បុរសជន​៕​

អត្ថបទដែលជាប់ទាក់ទង
ទោះបីជា​ជំនន់​ទឹកភ្លៀង ថមថយ តែ​ចំនួន​អ្នកស្លាប់ កើន​ដល់ ៤៤​នាក់ រីឯ​ប្រជាជន​រងគ្រោះ ឡើងដល់​ជិត ៦០​ម៉ឺន​នាក់​
ព័ត៌មានជាតិ
សម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូន ឯកឧត្តម មៃខើល តាន់ កេង ស៊ីង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសឹង្ហបុរីចូលជួបសម្តែងការគួរសម និងជម្រាបលា
ព័ត៌មានជាតិ
អភិបាលខេត្តកោះកុង អញ្ជើញទទួលស្វាគមន៍ក្រុមរត់ ដើម្បីសប្បុរសធម៌ជាមួយ សាយ ក្នុងគោលបំណងលើកស្ទួយការគោរពច្បាប់ចរាចរណ៍ និងការងារអនាម័យ
ព័ត៌មានជាតិ
ព្រះមហាក្សត្រ​៖ សម្តេច​តេ​ជោ ហ៊ុន សែន មាន​ទឹកចិត្ត​ស្នេហា​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ ខិតខំ​ដឹកនាំ​កសាង​ជាតិ​គ្រប់​វិស័យ​ទាំងអស់ និង​ជួយ​ប្រជារាស្ត្រ​គ្រប់​ទីកន្លែង​
ព័ត៌មានជាតិ
ពាណិជ្ជកម្ម​រវាង​កម្ពុ​ជា​-​សិង្ហ​បុរី នៅតែមាន​ដំណើរការ ទោះបីជា​មានការ​រំខាន​ដោយ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ យ៉ាងណាក្តី
ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី​កម្ពុជា​-​វៀតណាម ឆ្លងឆ្លើយ​លិខិត សម្តែង​ការព្រួយបារម្ភ​ចំពោះ​គ្រោះទឹកជំនន់ នៅ​ប្រទេស​ទាំងពីរ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី