(ភ្នំពេញ)៖ គិតត្រឹមល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀង បានប៉ះពាល់ ២០រាជធានីខេត្ត ស្មើ ១២១ ក្រុងស្រុកខណ្ឌ រួមមាន៖ ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ត្បូងឃ្មុំ ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ធំ។ នេះបើតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រកាសថា ជំនន់ទឹកភ្លៀង ប៉ះពាល់ប្រជាជនប្រមាណ ១៤៩ ៨៥៧ គ្រួសារ ស្មើប្រមាណ ៥៩៩ ៤២៨ នាក់។ ប្រជាជនស្លាប់ ៤៤នាក់ ( ធៀបល្ងាចថ្ងៃទី២៦ ខែតុលា កើន ម្នាក់ នៅខេត្តកំពង់ធំ ) និងផ្ទះប៉ះពាល់ប្រមាណ ១៣៤ ០០៣ ខ្នង និងខូចខាត ៦៣ខ្នង៕




