(វ៉ាស៊ីនតោន)៖ ជនជាតិអាមេរិកាំងជាង ៧០លាននាក់ បានបោះឆ្នោតមុនថ្ងៃកំណត់ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ខណៈនៅសល់ជិតមួយសប្ដាហ៍ទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃបោះឆ្នោតប្រធានាធិបតីជាផ្លូវការ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។
ចំនួននេះមានច្រើនជាងពាក់កណ្ដាល នៃចំនួនប្រជាជនអាមេរិកសរុប ដែលបានចូលរួមក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦ ដោយការបោះឆ្នោតមុនថ្ងៃកំណត់នេះត្រូវបានគេបង្ហាញថាព្រោះតែអ្នកបោះឆ្នោតភាគច្រើនមានបំណង កាត់បន្ថយហានិភ័យឆ្លង COVID-19។
បើតាមការស្ទង់មតិជាច្រើន អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ ភាគច្រើនបានចូលរួមក្នុងការបោះឆ្នោតមុនកាលកំណត់ ខណៈអ្នកគាំទ្របក្សសាធារណរដ្ឋភាគច្រើនថា នឹងទៅបោះឆ្នោតដោយផ្ទាល់នៅថ្ងៃបោះឆ្នោតតែម្ដង៕




