​រដ្ឋាភិបាលអនុម័តគម្រោងបង្កើតរោងចក្រថ្មីចំនួន៣ទៀត តម្លៃជាង ១០លានដុល្លារ នៅខេត្តស្វាយរៀង និងព្រះសីហនុ​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ "វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ" ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- ក្រុមហ៊ុន Southeast Asia Paint Chemical Industry Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតថ្នាំលាប កាវទឹក និងសារធាតុរំលាយ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយផាក ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ៥០០ពាន់ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧០កន្លែង។

២- ក្រុមហ៊ុន Ying Hai Coating (Cambodia) Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខារទោចក្រយាន ទឹកថ្នាំ បោះពុម្ភតែម និងសម្ភារៈវេចខ្ចប់, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ១,៩៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៣០កន្លែង។

៣- ក្រុមហ៊ុន Flying Feather (Cambodia) Wood Industry Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតស៊ុមទ្វារ គ្រឿងបំណែកគ្រឿងសង្ហារឹម និងសម្ភារៈតុបតែងធ្វើពីឈើ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង៕


អត្ថបទដែលជាប់ទាក់ទង
ទីផ្សារចិនមានចំណែក ​៣៥ភាគរយ ​នៃបរិមាណអង្ករនាំចេញពីកម្ពុជា​ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ ​
ព័ត៌មានជាតិ
ធនាគារជាតិនៃកម្ពុជាដាក់ឲ្យដំណើរការជាផ្លូវការ «ប្រព័ន្ធបាគង» ​ដើម្បីសម្រួលការផ្ទេរប្រាក់ ​និងការទូទាត់ពាណិជ្ជកម្មឆ្លងប្រទេស​
ព័ត៌មានជាតិ
ក្រុមហ៊ុនចិនដ៏ធំមួយ​ គ្រោងឈានជើងវិនិយោគលើវិស័យអាកាសចរណ៍ ​នៅកម្ពុជា​
ព័ត៌មានជាតិ
​លោកឧកញ៉ា លី ហួរ ​ផ្ញើសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ​ ​ក្នុងឱកាសព្រះរាជពិធីខួបលើកទី១៦ ​នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ​
ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតប្រទេសគុយបា សង្កេតឃើញថា ​ការរៀបចំនគរូបនីយកម្មនៅក្នុងរាជធានីភ្នំពេញ ​ពិតជាមានការអភិវឌ្ឍរីកចម្រើនជឿនលឿនធំអស្ចារ្យ​
ព័ត៌មានជាតិ
រដ្ឋមន្ត្រីទេសចរណ៍៖ ​ការបង្កើតទីក្រុងសៀមរាបថ្មី ​មិនអនុញ្ញាតឲ្យសាងសង់អគារទំនើបខ្ពស់ៗ ​និងត្រូវរចនាឡើងតាមទម្រង់បុរាណខ្មែរ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី