ធនាគារជាតិនៃកម្ពុជាដាក់ឲ្យដំណើរការជាផ្លូវការ «ប្រព័ន្ធបាគង» ​ដើម្បីសម្រួលការផ្ទេរប្រាក់ ​និងការទូទាត់ពាណិជ្ជកម្មឆ្លងប្រទេស​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការជាផ្លូវការ “ប្រព័ន្ធបាគង” ក្រោមអធិបតីភាព លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា និងមានការចូលរួមពីតំណាងសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា ព្រមទាំងតំណាងគ្រឹះស្ថានជាសមាជិកប្រព័ន្ធបាគង សរុបប្រមាណ ១២០រូប។  

ប្រព័ន្ធបាគងប្រៀបដូចជាឆ្អឹងខ្នងនៃប្រព័ន្ធទូទាត់ ដែលអាចឱ្យអតិថិជនធ្វើប្រតិបត្តិការភ្លាមៗជាអេឡិចត្រូនិកដូចជា ការទូទាត់ ផ្ទេរប្រាក់ ដាក់ប្រាក់ និងដកប្រាក់ កាន់តែមានភាពងាយស្រួល ឆាប់រហ័ស កាត់បន្ថយចំណាយថ្លៃប្រតិបត្តិការ និងមានសុវត្ថិភាពខ្ពស់។ មិនតែប៉ុណ្ណោះ ក្នុងបរិការណ៍ប្រទេសកំពុងទទួលរងវិបត្តិកូវីដ១៩ ដែលតម្រូវការទូទាត់អេឡិចត្រូនិកកំពុងមានការកើនឡើង ការដាក់ឱ្យដំណើរការផ្លូវការប្រព័ន្ធបាគង នឹងជួយគាំពារដល់សុខុមាលភាពសង្គម និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសរួមចំណែកស្រោចស្រង់សេដ្ឋកិច្ចជាតិឡើងវិញ តាមរយៈការសម្រួលការទូទាត់ជាអេឡិចត្រូនិក​ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ដោយពុំប៉ះពាល់សាច់ប្រាក់ដោយផ្ទាល់។  

ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ការដាក់ឱ្យដំណើរការប្រព័ន្ធបាគង គឺជាជោគជ័យថ្មីមួយទៀតដែលធនាគារជាតិនៃកម្ពុជាសម្រេចបានក្នុងការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ ដែលឆ្លើយតបទៅនឹងការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន ព្រមទាំងរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលស្របតាមបដិវត្តន៍ឧស្សាហកម្មទី៤ និងបរិបទសេដ្ឋកិច្ចឌីជីថលក្នុងតំបន់។ 

ទន្ទឹមនោះ ប្រព័ន្ធបាគងនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រតិបត្តិការឆ្លងគ្រឹះស្ថាន (Interoperability) និងជំរុញបរិយាប័ន្នហិរញ្ញវត្ថុ ក៏ដូចជាផ្តល់លទ្ធភាពសម្រាប់ប្រទេសកម្ពុជាក្នុងការភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសក្នុងតំបន់ដើម្បីសម្រួលការផ្ទេរប្រាក់ និងការទូទាត់ពាណិជ្ជកម្មឆ្លងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង
​ប្រជាពលរដ្ឋ ៣០០០គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ទទួលបានអំណោយ ជាស្បៀងសង្គ្រោះបន្ទាន់
ព័ត៌មានជាតិ
មូលនិធិ​ទឹកជំនន់ EZECOM ប្រគល់​អំណោយ​ដល់​ជនរងគ្រោះ ១៤០​គ្រួសារ នៅ​ក្រុង​តាខ្មៅ​
ព័ត៌មានជាតិ
លា​ហើយ​! លេខ​ចុងក្រោយ​របស់​កាសែត​រស្មី​កម្ពុជា ដែលមាន​អាយុ ២៧​ឆ្នាំ​!
ព័ត៌មានជាតិ
ក្រុមហ៊ុន RMA Cambodia ផ្ដល់អំណោយជូនដល់កាកបាទក្រហមកម្ពុជាជាការរួមចំណែកជួយជនរងគ្រោះទឹកជំនន់
ព័ត៌មានជាតិ
សម្តេច​ក្រឡាហោម ស ខេង អំពាវនាវ ១០​ចំណុច ដើម្បី​បង្ការ ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ ក្នុងពេល​ឈប់សម្រាក​បុណ្យអុំទូក​
ព័ត៌មានជាតិ
ទីផ្សារចិនមានចំណែក ​៣៥ភាគរយ ​នៃបរិមាណអង្ករនាំចេញពីកម្ពុជា​ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី