(ភ្នំពេញ)៖ លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានផ្ញើសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។
សារលិខិតថ្វាយព្រះពររបស់លោកឧកញ៉ា លី ហួរ មានខ្លឹមសារថា ក្នុងឱកាសដ៏មហានក្ខត្តឫក្សអភិសិរីភទ្រាភិរម្យឧត្តុងឧត្តមថ្លៃថ្លា នៃព្រះរាជពិធីខួបលើកទី១៦ ការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ទូលព្រះបង្គំជាខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត ចំពោះព្រះករុណាថ្លៃវិសេស ដើម្បីទ្រង់គង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិជាម្លប់ដល់ទឹកដីសុវណ្ណភូមិកម្ពុជា និងប្រជារាស្ត្រខ្មែរជាទីស្នេហាគ្រប់ៗរូបជាយូរអង្វែងតរៀងទៅ៕




