(ភ្នំពេញ)៖ ជំនន់ទឹកភ្លៀង បានបង្កផលប៉ះពាល់ នៅ ២០ រាជធានីខេត្ត ស្មើនឹង ១២១ ក្រុង ស្រុក ខណ្ឌ រួមមាន៖ នៅខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ត្បូងឃ្មុំ ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ធំ។
ទិនន្ន័យផលប៉ះពាល់ខូចខាត ដោយជំនន់ទឹកភ្លៀង ឆ្នាំ២០២០ គិតត្រឹមល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ត្រូវបានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រកាសថា ប៉ះពាល់ប្រជាជនប្រមាណ ១៤៨ ៥៩៧ គ្រួសារ ស្មើប្រមាណ ៥៩៤ ៣៨៨ នាក់។ ប្រជាជនជម្លៀសពីផ្ទះលិចទឹក ទៅទួលសុវត្ថិភាព មានប្រមាណ ១១ ៨៩៥ គ្រួសារ ស្មើប្រមាណ ៤៧ ៥៨០នាក់។ ប្រជាជនស្លាប់ ៤៣នាក់ ( ធៀបល្ងាច ថ្ងៃទី២៤ ខែតុលា កើន ៣នាក់ នៅខេត្តបន្ទាយមានជ័យ )។




