ខ្យល់ព្យុះ​ថ្មី ជះឥទ្ធិពល​តិចតួច មកលើ​កម្ពុជា នៅ​ថ្ងៃទី​២៨-២៩​តុលា​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំ​​ពេញ​)៖ ព្យុះ​ថ្មី​នេះ ជា​ព្យុះ​ទី​១៨ ឈ្មោះ ម៉ូ​ឡាវ ( MOLAVE ) កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ព្យុះ​នេះ មាន​ទិសដៅ​ឆ្ពោះទៅ​ប្រទេស​វៀតណាម ត្រង់ចំណុច​ក្វាង​ងៃ រួច​ថត​ថយឥទ្ធិពល​ជា​បន្តបន្ទាប់ ពេល​ឆ្លងកាត់​ប្រទេស​ឡាវ និង​ប្រទេស​ថៃ នា​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២០​។ ជ្រលង​វិ​សម្ពាធ និង​សម្ពាធ​ទាប ម៉ូ​ឡាវ មាន​ឥទ្ធិពល មកលើ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​២៨-២៩ ខែតុលា ឆ្នាំ​២០២០​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

​សេចក្តីជូនដំណឹង បន្តថា លក្ខណៈ​បែបនេះ នឹងធ្វើ​ឲ្យ​បណ្តា​រាជធានី​ខេត្ត​មួយចំនួន នៅ​ភាគ​ខាងក្រោម និង​ជាប់​ព្រំដែន​វៀតណាម ភ្លៀង នៅ​បន្ត​មាន ក្នុង​កម្រិត​ពី​តិច ទៅ​មធ្យម រហូតដល់​ថ្ងៃទី​២ ខែវិច្ឆិកា​។ តែ​សម្រាប់​ពីថ្ងៃ​ទី​២៨ ដល់​ថ្ងៃទី​២៩ ខែតុលា ពិសេស​ភាគ​ពាយ័ព្យ នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​បរិមាណ​ពី​មធ្យម ទៅ​ច្រើន​។​

​ដោយឡែក បណ្តា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ត្រូវបាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រកាសថា ភ្លៀង​នៅតែ​បន្ត​មាន​ក្នុង​កម្រិត​ពី​តិច ទៅ​បង្គួរ រហូតដល់​ថ្ងៃទី​២ ខែវិច្ឆិកា តែ​ច្រើន​លាយឡំ​នឹង​ខ្យល់​ខ្លាំង នៅ​ថ្ងៃទី​២៨-២៩ ខែតុលា ឆ្នាំ​២០២០​។​

​ចំពោះ​តំបន់​មាត់សមុទ្រ ក៏ត្រូវ​បាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម ព្យាករ​ថា នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ នៅក្នុង​កម្រិត​បរិមាណ ពី​តិច ទៅ​បង្គួរ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​ប្រកាស​អំពាវនាវ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន ពិសេស​បងប្អូន​ប្រជាពលរដ្ឋ នៅ​តំបន់​ជួរ​ភ្នំ​ដងរែក ខ្ពង់រាប​ឦសាន និង​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប សូម​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕​

អត្ថបទដែលជាប់ទាក់ទង
​ទទួលបញ្ជាពីសម្តេចតេជោ ហ៊ុន សែន! រដ្ឋមន្ត្រីកសិកម្មចាប់ផ្តើមចេញបេសកកម្មបន្ទាន់ ​​ចុះវាយតម្លៃលើផលប៉ះពាល់ និងខូចខាតដំណាំជារួម ក្នុងខេត្តចំនួន៤​
ព័ត៌មានជាតិ
សម្តេច​ក្រឡាហោម ស ខេង ក្រាបបង្គំ​ថ្វាយព្រះពរ​ព្រះករុណា ព្រះមហាក្សត្រ នរោត្តម សីហមុនី ក្នុង​ព្រះ​រាជពិធី​បុណ្យខួប លើក​ទី​១៦ នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​
ព័ត៌មានជាតិ
គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ទទួល​អំណោយ ជា​ជែ​ល​លាងដៃ ពី​ក្រុមហ៊ុន សា​រ៉ា​យ៉ា ខេ​ម​បូ​ឌា ខូ​ល​អិ​ល​ធី​ឌី
ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្ដីពីលទ្ធផលបង្ក្រាបគ្រឿងញៀនក្នុងរយៈពេល៩ខែ
ព័ត៌មានជាតិ
រដ្ឋសភា កំណត់​ថ្ងៃទី​២ ខែវិច្ឆិកា បន្ត​សម័យប្រជុំ​ពេញអង្គ លើក​ទី​៥ នីតិកាល​ទី​៦ ដើម្បី​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា និង​វៀតណាម
ព័ត៌មានជាតិ
សេចក្តីព្រាងច្បាប់​ថវិកា​ជាតិ ឆ្នាំ​២០២១ ទៅដល់​រដ្ឋសភា ហើយ​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី