សភាថៃបើកសម័យប្រជុំពិសេស អំពាវនាវឱ្យ នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា លាលែងពីតំណែង​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ថៃ)៖ មេបក្ស​ប្រឆាំង ភឿ​ថៃ លោក Sompong Amornwiwat បានបើកសម័យប្រជុំសភាពិសេសនៅថ្ងៃចន្ទនេះ ដើម្បីអំពាវនាវស្នើឱ្យ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា លាលែងពីតំណែង ខណៈក្រុមតវ៉ាប្រឆាំងរដ្ឋាភិបាលគ្រោងនឹងដាក់ញ្ញតិដែលមិនធ្លាប់ទៅកាន់ប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់ Bangkok post នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។

មេដឹកនាំគណបក្សភឿថៃបាននិយាយថា ឧត្តមសេនីយ៍ប្រាយុទ្ធ គួរតែចុះចេញពីតំណែងដើម្បីបង្ហាញពីការទទួលខុសត្រូវចំពោះការបង្ក្រាបបាតុករដោយប្រើកាណុងបាញ់ទឹកដើម្បីបំបែកហ្វូងបាតុករកាលពីថ្ងៃទី១៦ ខែតុលា និងបានចេញក្រឹត្យបន្ទាន់ពិសេសមួយដើម្បីបញ្ចប់ការជួបជុំរបស់ពួកគេនៅខាងក្រៅវិមានរដ្ឋាភិបាលនៅថ្ងៃទី ១៤ ខែតុលា។

លោកក៏បានអំពាវនាវឱ្យមានការដោះលែងអ្នកតវ៉ា ដែលត្រូវបានឃុំខ្លួន លោកថាក្នុងនាមជានាយករដ្ឋមន្ត្រីគួរតែមានចិត្តបើកចំហចំពោះការទាមទាររបស់ក្រុមអ្នកតវ៉ា និងបញ្ឈប់ចំពោះការពន្យារពេលដំណើរការវិសោធនកម្មរដ្ឋធម្មនុញ្ញថ្មី។ មេដឹកនាំប្រឆាំងរូបនេះបានប្រាប់សភាថា«នាយករដ្ឋមន្រ្តីត្រូវតែលាឈប់»។

ស្របពេលដែលសមាជិកសភានិងសមាជិកព្រឹទ្ធសភាបានជួបប្រជុំគ្នា ក្រុមអ្នកតវ៉ា បានត្រៀមធ្វើការតវ៉ា ទៅកាន់ស្ថានទូតអាល្លឺម៉ង់នៅកណ្តាលទីក្រុងបាងកក។ពួកគេគ្រោងប្រមូលផ្តុំគ្នានៅចំនុចប្រសព្វតំបន់ Samyan ជិតសាកលវិទ្យាល័យជូឡាឡុងកននៅម៉ោង ៥ ល្ងាច និងហែក្បួនទៅកាន់ស្ថានទូតអាឡឺម៉ង់ ដែលពួកគេគ្រោងនឹងដាក់ញត្តិដើម្បីធ្វើការស៊ើបអង្កេតពីការប្រើប្រាស់អំណាច របស់ព្រះមហាក្សត្រថៃព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) នៅពេលដែលទ្រង់កំពុងស្នាក់នៅក្នុងប្រទេសអឺរ៉ុបមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី