វីរបុរស​ប្រេ​ស៊ី​ល និងក្លឹប Barcelona លោក Ronaldinho ឆ្លងជំងឺកូវីដ-១៩​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ប្រេស៊ីល)៖ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិប្រេស៊ីល លោក Ronaldinho Gaucho បានតេស្តវិជ្ជមានជំងឺ COVID-19។ អតីតកីឡាកររបស់ក្លឹប Barcelona និង Paris St Germain រូបនេះ បានកំពុងតែស្ថិតនៅទីក្រុង Belo Horizonte នៅពេលដែលគាត់ត្រូវបានគេរកឃើញថា វិជ្ជមានជំងឺ COVID-19 ហើយនៅទីនោះក៏ជាកន្លែងដែលគាត់លេងឱ្យក្រុមក្នុងស្រុកមួយឈ្មោះថា Atletico Mineiro ផងដែរ។​ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។

កីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA ២សម័យរូបនេះបាននិយាយថា «ខ្ញុំបានមកដល់ BH (Belo Horizonte) កាលពីម្សិលមិញ ខ្ញុំបានធ្វើតេស្តរកជំងឺ COVID-19 ខ្ញុំបានធ្វើតេស្តវិជ្ជមានជាមួយជំងឺ ខ្ញុំមិនអីនោះទេ ហើយមិនចេញរោគសញ្ញាឡើយ»។ អតីតកីឡាកររបស់ក្លឹប AC Milan, Flamengo និងក៏ដូចជា Gremio រូបនេះបាននិយាយថា គាត់នឹងស្នាក់នៅដាច់ដោយឡែកក្នុងសណ្ឋាគាររហូតដល់ជំងឺរបស់គាត់បានធូរស្បើយ៕

អត្ថបទដែលជាប់ទាក់ទង
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី