សម្តេច​តេ​ជោ ហ៊ុន សែន សន្យា​នឹង​អ្នក​បន្ទាយមានជ័យ​ថា នឹង​បន្ត​ជួប និង​ចែក​អំណោយ ក្រោយ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី​២៣​តុលា​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ខេត្តបន្ទាយមានជ័យ​)៖ ដូច​ការគ្រោងទុក នៅ​ម៉ោងជាង ៧​ព្រឹក ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​បន្ត​ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ ជូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ នៅ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ដែល​មកជួប​សម្តេច​តេ​ជោ ហ៊ុន សែន នាពេលនេះ មកពី​ស្រុក​ថ្មពួក និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមាណ ១​ម៉ឺន​គ្រួសារ​។ កាលពី​ម្សិលមិញ សម្តេច បានផ្តល់​ជូនអំណោយ​ដល់​ប្រជា​ពល​ពលរដ្ឋ ១​ម៉ឺន​គ្រួសារ នៅ​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។ 

​នៅពេល​ចាប់ផ្តើម​សំណេះសំណាល​សួរសុខទុក្ខ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា បន្ទាប់​ពិធី​ជួបជុំ​នា​ព្រឹក​នេះ សម្តេច នឹង​វិលត្រឡប់​ទៅ​ភ្នំពេញ ដើម្បី​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ដើម្បី​ពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់ ថវិកាជាតិ ឆ្នាំ​២០២១​។ បន្ទាប់ពី​កិច្ចប្រជុំ សម្តេច នឹង​វិលត្រឡប់ មកកាន់​ខេត្តបន្ទាយមានជ័យ​វិញ ដើម្បី​បន្ត​ជួប​សួរសុខទុក្ខ និង​ផ្តល់ជំនួយ​សង្គ្រោះបន្ទាន់ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ប្រមាណ ២​ម៉ឺន​គ្រួសារ​ទៀត​។​

ខេត្តបន្ទាយមានជ័យ ជា​ខេត្ត​មួយ ក្នុងចំណោម​រាជធានី​-​ខេត្ត​ទាំង​១៩ ដែល​ការ​ជន់​លិច ដោយសារ​ជំនន់​ទឹកភ្លៀង​។ ខេត្តបន្ទាយមានជ័យ ក៏​ក្លាយជា​ខេត្ត​រង​ការលិចលង់​ធ្ងន់ធ្ងរ​ជាងគេ​មួយ​ផងដែរ​។ 

ក្រុង​-​ស្រុក​ចំនួន​៦ របស់​ខេត្ត​នេះ បាន​រង​ការ​ជន់​លិច​ធ្ងន់ធ្ងរ រួមមាន​៖ ក្រុង​សិរី​សោ​ភណ ក្រុង​ប៉ោយប៉ែត ស្រុក​មង្គលបុរី ស្រុក​ថ្មពួក ស្រុក​អូរជ្រៅ និង​ស្រុក​ម៉ាឡៃ​។​

​របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បានឱ្យដឹងថា ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យ​ស្លាប់​ពលរដ្ឋ ១៨​នាក់​, ធ្វើឱ្យប៉ះពាល់​ប្រជាពលរដ្ឋ ២២ ១៧៨​គ្រួសារ​, ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ៣ ៥៤៥​គ្រួសារ​, លិច​សន្ទូង ៤៩ ៣៤៣​ហិកតា​, លិច​ដំណាំ​ផ្សេងៗ ៩ ៦៤២​ហិកតា និង​ធ្វើឱ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ស្ពាន ទំនប់ទឹក និង​សាលារៀន ជាដើម​៕​

អត្ថបទដែលជាប់ទាក់ទង
សម្ដេចតេជោ ហ៊ុន សែន ​ឯកភាពពន្យារពេលលើការប្រមូលពន្ធលើចំណេញមូលធន ​ទៅអនុវត្តនៅដើមឆ្នាំ២០២២​
ព័ត៌មានជាតិ
ក្រុមហ៊ុនជប៉ុនមួយចំនួនសម្លឹងឃើញកម្ពុជា ​ជាប្រទេសគោលដៅអាទិភាព ​នៅពេលផ្លាស់ប្ដូរទីតាំងរបស់ខ្លួនពីប្រទេសចិនមកបណ្ដាប្រទេសអាស៊ាន
ព័ត៌មានជាតិ
រដ្ឋមន្រ្តីការបរទេសជប៉ុន ប្រាប់ឯកឧត្តម ប្រាក់ សុខុន តាមទូរស័ព្ទថា ​រដ្ឋាភិបាលថ្មីរបស់ជប៉ុននឹងបន្តជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន​៖ អ្វីដែល​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ចង់បាន តែ​អ៊ុនតាក់ សម្រេច​មិនបាន គឺ​ចាយលុយ​អស់​ជាង ២​ពាន់​លាន​ដុល្លារ ដក​ត្រឡប់​ទៅវិញ ទុក​ឲ្យ​កម្ពុជា នៅ​បន្ត​សង្គ្រាម «​ប្រទេស​១ តំបន់​ត្រួតត្រា​២ និង​រដ្ឋាភិបាល​២»
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន​៖ បើ​ចង់​មាន​សន្តិភាព​ខាង​ផ្លូវចិត្ត សូមកុំ​ធ្វើ​អ្វី​ឲ្យ​ខុស​!
ព័ត៌មានជាតិ
ជំនន់​ទឹកភ្លៀង បង្ក​ការប៉ះពាល់​ដល់​ប្រជាពលរដ្ឋ កើនឡើង​ដល់​ជាង ៤៦​ម៉ឺន​នាក់ និង​ស្លាប់​កើន​ដល់ ៣៦​នាក់​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី