សម្ដេចតេជោ ហ៊ុន សែន ​ឯកភាពពន្យារពេលលើការប្រមូលពន្ធលើចំណេញមូលធន ​ទៅអនុវត្តនៅដើមឆ្នាំ២០២២​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឯកភាពឲ្យលើកពេលលើការប្រមូលពន្ធលើចំណេញមូលធន រយៈពេល១ឆ្នាំទៀត ហើយអាចអនុវត្តរហូតដល់ដើមឆ្នាំ២០២២។ នេះបើតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។

អគ្គនាយកដ្ឋានពន្ធដាបានបញ្ជាក់ថា រាជរដ្ឋាភិបាលសម្រេចឲ្យពន្យារពេលកាលបរិច្ឆេទកំណត់ការដាក់ឲ្យអនុវត្តពន្ធលើចំណេញមូលធន រយៈពេល១ឆ្នាំទៀត រហូតដល់ដំណាច់ឆ្នាំ២០២១ ដើម្បីទុកពេលវេលាគ្រប់គ្រាន់ដល់អ្នកជាប់ពន្ធ និងសាធារណជនទាំងអស់ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់នូវបទប្បញ្ញត្ដិ ស្ដីពីពន្ធ​លើចំណេញមូលធន ព្រមទាំងជាការត្រៀមខ្លួនចូលរួមអនុវត្តពន្ធលើចំណេញមូលធននេះ ឲ្យមានភាពរលូន និងមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២តទៅ។

សូមជម្រាបថា កន្លងមក សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលមានលោកឧកញ៉ា លី ហួរ ជាប្រធានរួមជាមួយសមាគមមួយចំនួនទៀតបានកោះប្រជុំបច្ចេកទេស និងបានរួមគ្នាធ្វើលិខិតទៅកាន់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីស្នើសុំគោលការណ៍ពន្យាពេលអនុវត្តប្រកាសស្តីពីការប្រមូលពន្ធលើចំណេញមូល​ធននេះ៕

អត្ថបទដែលជាប់ទាក់ទង
រាជរដ្ឋាភិបាល សន្សំ​បាន​ជាង ៩០០ លាន​ដុល្លារ​អាមេរិក ពី​ការចំណាយ​ថវិកាជាតិ ក្នុង​ឆ្នាំ​២០២០ នេះ ទុក​សម្រាប់​ប្រយុទ្ធ​នឹង​កូ​វីដ​!
ព័ត៌មានជាតិ
ដើម្បី​ប្រយុទ្ធ​នឹង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ គិត​មកទល់នឹង​ពេលនេះ រាជរដ្ឋាភិបាល បានដាក់​ចេញ​នូវ​វិធានការ​ចំនួន ៦ ជុំ រួចមកហើយ​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន អបអរសាទរ​ខួប ២៩​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ២៣ តុលា​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​
ព័ត៌មានជាតិ
Good News៖ ២​ថ្ងៃ ជាប់​គ្នា កម្ពុជា មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ​!
ព័ត៌មានជាតិ
ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) ប្រចាំប្រទេសកម្ពុជា
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី