សម្តេច​តេ​ជោ ហ៊ុន សែន អបអរសាទរ​ខួប ២៩​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ២៣ តុលា​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០​នេះ គឺជា​ខួប ២៩​ឆ្នាំ (២៣​តុលា ១៩៩១-២៣​តុលា ២០២០) នៃ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស​។ នៅថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន អបអរសាទរ​ខួប ២៩​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ២៣ តុលា​។​

​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ២៩ ឆ្នាំមុន ពោលគឺ​នៅ​ថ្ងៃទី​២៣ តុលា ឆ្នាំ​១៩៩១ ភាគី​ទាំង​៤ របស់​កម្ពុជា​រួមមាន សម្តេច​តេ​ជោ ហ៊ុន សែន តំណាងអោយ​រដ្ឋាភិបាល​កម្ពុជា​, ចលនា​តស៊ូ​ហ្វ៊ុនស៊ីនប៉ិច ដែល​តំណាង​ដោយ​សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចក្រុមព្រះ នរោត្តម រណ​ប្ញ​ទ្ឋិ​, រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​តំណាង​ដោយ លោក សឺ​ន សាន និង ក្រុម​ចលនា​កម្ពុជា​ប្រជាធិបតេយ្យ (​ប៉ុលពត​)​តំណាង​ដោយ លោក ខៀវ សំផន បាន​ឈានទៅ​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​សន្តិភាព នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្រោម​វត្តមាន​សាក្សី​មកពី​១៨​ប្រទេស រួមទាំង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​។​

​សំណេរ​ដដែល បន្តថា មុននឹង​ឈាន​មកដល់​កិច្ចព្រមព្រៀង​នាទី​ក្រុងប៉ារីស ២៣ តុលា គឺ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួបពិភាក្សា​ដំបូង​បំផុត​ជាមួយ អតីតព្រះមហាក្សត្រ​ខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅ ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ​១៩៨៧ នៅ FERE-EN-TARDENOIS នៅ​ប្រទេស​បារាំង ដែល​ការចរចា​នេះ មាន​សេចក្តីប្រកាស​រួម​ឡាយព្រះហស្តលេខា​ដោយ​សម្តេចព្រះ នរោត្តម សីហនុ និង​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ហៅថា (​ជំនួប​ចរចា សីហនុ​-​ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី​០២-០៤ ខែធ្នូ ឆ្នាំ​១៩៨៧)​។ ហើយ​បន្ទាប់មក​ក៏មាន​កិច្ចចរចា​បន្ត​រវាង សីហនុ​-​ហ៊ុន សែន លើក​ទី ២ ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​២០-២១ ខែមករា ឆ្នាំ​១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេស​បារាំង និង​នៅ​ទីកន្លែង​ផ្សេងៗ​មួយចំនួនទៀត​។​

​ក្នុង​សំណេរ​នេះ បាន​គូសបញ្ជាក់ថា «​ទោះបី​មាន​កិច្ចព្រមព្រៀង សន្តិភាព​ប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែ​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា នៅ​បន្ត ដែល​បង្កដោយ​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ (​ប៉ុលពត​)​។ ក្រោម​នយោបាយ ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​បានបញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង នៅ​ឆ្នាំ​១៩៩៨ ដែល​កម្ពុជា​ទូទាំងប្រទេស​បាន​ស្គាល់​នូវ​សន្តិភាព​ពេញលេញ និង​សំបូរ​សប្បាយ រហូតមកដល់​សព្វថ្ងៃ​»៕​

អត្ថបទដែលជាប់ទាក់ទង
ពលរដ្ឋ​កម្ពុជា​ម្នាក់ ត្រូវបាន​រំពឹងថា នឹងមាន​ចំណូល​កើនឡើង​ដល់ ១៧៧១ ដុល្លារ​អាមេរិក នៅឆ្នាំ២០២១​
ព័ត៌មានជាតិ
គ្រប់​សមាជិក ប​.​ស​.​ស​. ជា​ស្ត្រី​សម្រាលកូន​ទាំង​ក្នុង និង​ក្រៅ​ប្រ័ព​ន្ធ មាន​សិទ្ធិ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល
ព័ត៌មានជាតិ
ប​.​ស​.​ស​. ផ្សព្វផ្សាយ​ជាថ្មី​ពី​អត្ថប្រយោជន៍ ដែល​កម្មករ ឬ​បុគ្គលិក​និយោជិត ចូល​ជា​សមាជិក ប​.​ស​.​ស​.
ព័ត៌មានជាតិ
គណៈរដ្ឋមន្ត្រី បានសម្រេច​អនុម័ត និង​គាំទ្រ​ទាំងស្រុង លើ “​សេចក្ដីព្រាងច្បាប់ ស្ដីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០២១”
ព័ត៌មានជាតិ
រាជរដ្ឋាភិបាល សន្សំ​បាន​ជាង ៩០០ លាន​ដុល្លារ​អាមេរិក ពី​ការចំណាយ​ថវិកាជាតិ ក្នុង​ឆ្នាំ​២០២០ នេះ ទុក​សម្រាប់​ប្រយុទ្ធ​នឹង​កូ​វីដ​!
ព័ត៌មានជាតិ
ដើម្បី​ប្រយុទ្ធ​នឹង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ គិត​មកទល់នឹង​ពេលនេះ រាជរដ្ឋាភិបាល បានដាក់​ចេញ​នូវ​វិធានការ​ចំនួន ៦ ជុំ រួចមកហើយ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី