ដើម្បី​ប្រយុទ្ធ​នឹង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ គិត​មកទល់នឹង​ពេលនេះ រាជរដ្ឋាភិបាល បានដាក់​ចេញ​នូវ​វិធានការ​ចំនួន ៦ ជុំ រួចមកហើយ​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ នៅក្នុង​បរិការណ៍​នៃ​ការប្រយុទ្ធ​នឹង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ គិត​មកទល់នឹង​ពេលនេះ រាជរដ្ឋាភិបាល បានដាក់​ចេញ​នូវ​វិធានការ​ចំនួន ៦ ជុំ រួចមកហើយ ដែល​ក្នុងនោះ​រួមមាន​៖

-​កញ្ចប់​វិធានការ​ផ្នែក​សារពើពន្ធ មាន​ចំនួន ១៣​វិធានការ ដែលមាន​ជាអាទិ៍​៖ ការអនុគ្រោះ​ពន្ធ និង​ការលើកលែង​ពន្ធ ការអនុគ្រោះ​ការបង់ប្រាក់​វិភាគទាន​ធានារ៉ាប់រង​របប​ហានិភ័យ​ការងារ និង​ការថែទាំ​សុខភាព និង​ការពន្យារ​នូវ​ការបង់​កាតព្វកិច្ច​រប​ប​សន្តិសុខ​សង្គម ព្រមទាំង​ការលើកលែង​ការបង់ថ្លៃ អាជ្ញា​បណ្ណ​ទេសចរណ៍ គ្រប់​ប្រភេទ និង​ការមិនធ្វើ​សវនកម្ម​ពន្ធដារ​ពេញលេញ ចំពោះ​សហគ្រាស ក្នុង​វិសយ​ទេសចរណ៍​

-​កញ្ចប់​វិធានការ​ផ្នែក​ហិរញ្ញវត្ថុ មាន​ចំនួន ៥​វិធានការ ដែលមាន​ជាអាទិ៍​៖ ការបង្កើត​សហ​ហិរញ្ញប្បទាន និង​ចែករំលែក​ហានិភ័យ ការបង្កើត​មូលនិធិ​ធានា​ឥណទាន ការបង្កើត​ហិរញ្ញប្បទាន​ពិសេស និង​ការត្រៀម​បង្កើត​ឧបករណ៍​ហិរញ្ញប្បទាន​បន្ថែម ព្រមទាំង​ការបន្ធូរបន្ថយ​ការអនុវត្ត​ពន្ធ​កាត់​ទុក​លើ​ការប្រាក់ សម្រាប់​អ្នកផ្តល់​កម្ចី​ក្នុងស្រុក និង​ក្រៅ​ស្រុក​

-​កញ្ចប់​វិធានការ​ផ្នែក​ជំនួយ​សង្គម មាន​ចំនួន ៨​វិធានការ ដែលមាន​ជាអាទិ៍​៖ ការឧបត្ថម្ភ​ជា​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ កម្មវិធី​សាច់ប្រាក់​ពលកម្ម និង​ការផ្តល់​ប្រាក់ឧបត្ថម្ភ​ជូន​កម្មករ​-​និយោជិត ក្នុង​វិស័យ​កាត់ដេរ និង​ទេសចរណ៍ ព្រមទាំង​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​ដល់ក​ម្ម​ករ​-​និយោជិត ទាំង​ជំនាញ​ទន់ និង​ជំនាញ​បច្ចេកទេស និង​

-​កញ្ចប់​វិធានការ​ផ្សេងៗ ដែលមាន​លក្ខណៈ​អន្តរ​វិស័យ ចំនួន ១៧​វិធានការ គួបផ្សំ​នឹង​វិធានការ​រូបិយវត្ថុ ដែល​ដាក់ចេញ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា ដែលមាន​ជាអាទិ៍​៖ ការដាក់ឱ្យ​ដំណើរការ​ជំហាន​ទី​១ នូវ​ការចុះបញ្ជី​ពាណិជ្ជកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន ការជំរុញ និង​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​ការកែសម្រួល​នីតិវិធី និង​បង្ក​កា​ងាយស្រួល​ដល់​សកម្មភាព​នាំចេញ​នាំចូល​គ្រប់​ប្រភេទ​ពិសេស​ការនាំ​ចូល​វត្ថុធាតុដើម និង​កា​កែសម្រួល​លក្ខខណ្ឌ​ឥណទាន ព្រមទាំង​ការបង្កើន​សន្ទនីយ​ភាព​នៅលើ​ទីផ្សារ ជាដើម​។

សូមរម្លឹកថា វិធានការរបស់រាជរដ្ឋាភិបាលខាងលើ ដែលបានអនុវត្ត ក្នុងពេល​​ប្រយុទ្ធ​នឹង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​ប្រកាស នៅក្នុងពេលគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រជុំពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ថវិកាជាតិ ឆ្នាំ២០២១ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង
គណៈរដ្ឋមន្ត្រី ប្រជុំ​ពិនិត្យ​សម្រេច​លើ​គម្រោង​វិនិយោគ​អភិវឌ្ឍ​វា​រី​អគ្គិសនី ចំនួន ៤
ព័ត៌មានជាតិ
ពលរដ្ឋ​កម្ពុជា​ម្នាក់ ត្រូវបាន​រំពឹងថា នឹងមាន​ចំណូល​កើនឡើង​ដល់ ១៧៧១ ដុល្លារ​អាមេរិក នៅឆ្នាំ២០២១​
ព័ត៌មានជាតិ
គ្រប់​សមាជិក ប​.​ស​.​ស​. ជា​ស្ត្រី​សម្រាលកូន​ទាំង​ក្នុង និង​ក្រៅ​ប្រ័ព​ន្ធ មាន​សិទ្ធិ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល
ព័ត៌មានជាតិ
ប​.​ស​.​ស​. ផ្សព្វផ្សាយ​ជាថ្មី​ពី​អត្ថប្រយោជន៍ ដែល​កម្មករ ឬ​បុគ្គលិក​និយោជិត ចូល​ជា​សមាជិក ប​.​ស​.​ស​.
ព័ត៌មានជាតិ
គណៈរដ្ឋមន្ត្រី បានសម្រេច​អនុម័ត និង​គាំទ្រ​ទាំងស្រុង លើ “​សេចក្ដីព្រាងច្បាប់ ស្ដីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០២១”
ព័ត៌មានជាតិ
រាជរដ្ឋាភិបាល សន្សំ​បាន​ជាង ៩០០ លាន​ដុល្លារ​អាមេរិក ពី​ការចំណាយ​ថវិកាជាតិ ក្នុង​ឆ្នាំ​២០២០ នេះ ទុក​សម្រាប់​ប្រយុទ្ធ​នឹង​កូ​វីដ​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី