ពលរដ្ឋ​កម្ពុជា​ម្នាក់ ត្រូវបាន​រំពឹងថា នឹងមាន​ចំណូល​កើនឡើង​ដល់ ១៧៧១ ដុល្លារ​អាមេរិក នៅឆ្នាំ២០២១​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានប្រកាសថា មនុស្ស​ម្នាក់ ត្រូវបាន​រំពឹងថា នៅឆ្នាំ២០២១ នឹង​កើន​ឡើងដល់​១ ៧៧១​ដុល្លារ​អាមេរិក បើ​ប្រៀបធៀប​នឹង ១ ៦៨៣​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០២០​។​

​ការលើកឡើង​ពី​ចំណូល​របស់​ប្រជាជន​កម្ពុជា នៅ​ឆ្នាំ​២០២១ ខាងលើនេះ ត្រូវបាន​ធ្វើឡើង នៅក្នុង​សេចក្តីថ្លែងហេតុ លើ​សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០២១​។ សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​គណៈរដ្ឋមន្ត្រី ប្រជុំ​សម្រេច​អនុម័ត នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៣ ខែតុលា ឆ្នាំ​២០២០​។​

 សេចក្តីថ្លែងហេតុ លើកឡើងថា តាម​ការវាយតម្លៃ​ពាក់កណ្តាល​ឆ្នាំកន្លងមក សេដ្ឋកិច្ចកម្ពុជា នៅ​ឆ្នាំ​២០២០ ត្រូវបាន​ប៉ាន់​ស្មានថា នឹងមាន​កំណើន​អវិជ្ជមាន​ក្នុង​អត្រា -១,៩% ក្នុងពេល ដែល​ការវាយតម្លៃ​ឡើងវិញ​របស់​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ធំៗ នាពេល​ថ្មីៗ​នេះ បាន​ខិត​មក​គៀក​នឹង​កម្រិត​អវិជ្ជមាន​ជាង -២%​។​

​ដោយឡែក សេដ្ឋកិច្ចកម្ពុជា នៅ​ឆ្នាំ​២០២១ ត្រូវបាន​ព្យាករ​ថា នឹង​ងើប​ឡើងវិញ ហើយ​រំពឹងថា នឹង​សម្រេចបាន​កំណើន​ក្នុង​រង្វង់ ៣,៥% ដែល​ធ្វើឱ្យ ផ​.​ស​.​ស​. ថ្លៃ​បច្ចុប្បន្ន ស្ថិតក្នុង​រង្វង់ ១១៧ ៩៣៩ ប៊ី​លាន​រៀល សមមូល​នឹង​ប្រមាណ ២៩ ០១៣ លាន​ដុល្លារ​អាមេរិក ស្រប​ពេលដែល ផ​.​ស​.​ស​. សម្រាប់​មនុស្ស​ម្នាក់ ត្រូវបាន​រំពឹងថា នឹង​កើន​ឡើងដល់ ១ ៧៧១ ដុល្លារ​អាមេរិក បើ​ប្រៀបធៀប​នឹង ១ ៦៨៣ ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០២០​។​

សេចក្តីថ្លែងហេតុ​ដដែល បង្ហាញថា វិស័យ​ឧស្សាហកម្ម ត្រូវបាន​ព្យាករ​ថា នឹង​ងើប​ឡើងវិញ ក្នុង​អត្រាកំណើន ៤,១% ក្នុង​ឆ្នាំ​២០២១ ពី​កំណើន​អវិជ្ជមាន​ក្នុង​អត្រា -២,២% ក្នុង​ឆ្នាំ​២០២០ ដោយសារ​ការរំពឹងទុក​នូវ​ការ​ងើបឡើង​វិញ ក្នុង​កម្រិត​ទាប​នៃ​អនុវិស័យ​កាត់ដេរ និង​អនុវិស័យ​សំណង់ ខណៈដែល​អនុវិស័យ​ក​ម្មន្ត​សាល មិនមែន​កាត់ដេរ ត្រូវបាន​រំពឹងថា នៅ​រក្សាបាន​កំណើន​ល្អប្រសើរ​។​

- វិស័យ​សេវាកម្ម ត្រូវបាន​ព្យាករ​ថា នឹងមាន​កំណើន​ក្នុង​អត្រា​ទាប​៣,៦%​ក្នុង​ឆ្នាំ​២០២១ បើ​ប្រៀបធៀប​នឹង​កំណើន​អវិជ្ជមាន​ក្នុង​អត្រា -៣,០% ក្នុង​ឆ្នាំ​២០២០ ដោយសារ​ការរំពឹងទុក​នៃ​ការ​ងើប​ឡើងវិញ ក្នុង​កម្រិត​ទាប​នៃ​សកម្មភាព​សេដ្ឋកិច្ច ពិសេស​ក្នុង​វិស័យ​ទេសចរណ៍ និង​ការប្រើប្រាស់​ក្នុងស្រុក​បន្ទាប់ពី​វិបត្តិ​កូ​វីដ​-១៩​។​

- វិស័យ​កសិកម្ម ត្រូវបាន​ប៉ាន់​ស្មានថា​កើនឡើង​ក្នុង​អត្រា ១,៦% ក្នុង​ឆ្នាំ​២០២១ ពី​កំណើន ០,៩% ក្នុង​ឆ្នាំ​២០២០ ដោយសារ​ការកើនឡើង​នៃ​អនុវិស័យ​ដំណាំ អនុវិស័យ​ចិញ្ចឹមសត្វ និង​អនុវិស័យ​នេសាទ​។ 

​អនុវិស័យ​ដំណាំ​ត្រូវបាន​ព្យាករ​ថា​នឹង​សម្រេចបាន​កំណើន​ខ្ពស់ ជាង​ឆ្នាំ​២០២០ ដោយសារ​ការរំពឹងទុក​នូវ​កំណើន​ផលិតកម្ម​កសិកម្ម ស្រប​ពេលដែល​ថ្លៃ និង​តម្រូវការ​ខាងក្រៅ មានការ​កើនឡើង​។​

អត្រា​អតិផរណា​មធ្យម ប្រចាំឆ្នាំ ត្រូវបាន​ប៉ាន់​ស្មានថា ស្ថិតក្នុង​កម្រិត​អាច​គ្រប់គ្រង​បាន ក្នុង​អត្រា ៣,១% ក្នុង​ឆ្នាំ​២០២១ ដោយសារ​ការរំពឹងទុក​ការកើនឡើង​ថ្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ បន្ទាប់ពី​ការធ្លាក់ចុះ​យ៉ាងគំហុក ក្នុង​ឆ្នាំ​២០២០៕​

អត្ថបទដែលជាប់ទាក់ទង
រាជបណ្ឌិត្យសភាកម្ពុជា ​បើកទំព័រប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងកម្ពុជា-ចិន ​លើការបណ្ដុះបណ្ដាលគរុកោសល្យជាន់ខ្ពស់ភាសាចិននៅកម្ពុជា​
ព័ត៌មានជាតិ
ស្ថានទូតបារាំង៖ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ​បានអនុញ្ញាតឲ្យប្រទេស​កម្ពុជាត្រឡប់មកធ្វើដំណើរលើ​មាគ៌ាសន្តិភាព ​និងរកឃើញទីតាំងរបស់ខ្លួននៅលើឆាកអន្តរជាតិឡើងវិញ​
ព័ត៌មានជាតិ
លោក ដូណាល់ ត្រាំ និង លោក ចូ បៃឌិន បញ្ចប់ការតស៊ូមតិប្រធាធិបតីលើកចុងក្រោយ ស្របពេលការបោះឆ្នោតកាន់តែកៀកចូលមកដល់
ព័ត៌មានជាតិ
សហរដ្ឋអាមេរិក បានអនុម័តជាផ្លូវការលើថ្នាំ Remdesivir សម្រាប់ការព្យាបាលអ្នកជំងឺកូវីដ១៩ ដែលជាថ្នាំព្យាបាលលោក ត្រាំ ឲ្យជាសះស្បើយ
ព័ត៌មានជាតិ
ជំនន់​ទឹកភ្លៀង ប៉ះពាល់​ដល់​ប្រជាជន កើនឡើង​ជាង ៤៨​ម៉ឺន​នាក់ និង​អ្នកស្លាប់ កើន​ដល់ ៣៩​នាក់​
ព័ត៌មានជាតិ
គណៈរដ្ឋមន្ត្រី ប្រជុំ​ពិនិត្យ​សម្រេច​លើ​គម្រោង​វិនិយោគ​អភិវឌ្ឍ​វា​រី​អគ្គិសនី ចំនួន ៤
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី