(អន្តរជាតិ)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក ចូរ បៃឌិន ទើបតែបញ្ចប់ការតស៊ូមតិចុងក្រោយរបស់ពួកគេ មួយទល់នឹងមួយនៅក្រុង Nashville ក្នុងរដ្ឋ Tennessee ស្របពេលសល់តែតិចជាងពីរសប្តាហ៍មុនការបោះឆ្នោត ដែលប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ NHK នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។
លោក ត្រាំ និងលោក បៃឌិន បានលើកឡើងពីបញ្ហាជាច្រើនក្នុងពេលជជែកដេញដោលដែលមានរយៈពេលជាង ៩០ នាទី។ ដោយពួកគេបានលើកឡើងពីបព្ហាជំងឺរាតត្បាតកូវីដ-១៩ ដែលសព្វថ្ងៃបានសម្លាប់ពលរដ្ឋអាមេរិកជាង២០ម៉ឺននាក់ ដោយលោក ត្រាំ បានលើកឡើងពីគ្រប់គ្រងស្ថានការណ៍របស់រដ្ឋបាលលោក ស្របពេលលោក បៃឌិន បានរិះគន់ចំពោះការលើកឡើងរបស់លោកប្រធានាធិបតី។
ជាមួយគ្នានេះពួកគេក៏បានពិភាក្សាអំពីការជ្រៀតជ្រែកក្នុងការបោះឆ្នោតដោយរុស្ស៊ី និងអ៊ីរ៉ង់ ការថែទាំសុខភាពសាធារណៈ និងរឿងរ៉ាវពន្ធរបស់លោក ដូណាល់ ត្រាំជាដើម៕



