សម្តេច​តេ​ជោ ហ៊ុន សែន នឹង​បន្ត​ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ​បន្ថែម​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ខេត្តបន្ទាយមានជ័យ​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រោយ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែតុលា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចាក​ចេញពី​ភ្នំពេញ អញ្ជើញ​ទៅដល់​ខេត្តសៀមរាប​ហើយ នៅ​រសៀល​ថ្ងៃទី​២៣ ខែតុលា​នេះ​។ សម្តេច​តេ​ជោ នឹង​បន្ត​ចុះ​ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ស្រុក​ម៉ាឡៃ និង​ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៤ ខែតុលា ឆ្នាំ​២០២០​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ធ្វើដំណើរ​ទាំង​ព្រឹក​ព្រលឹម ចាក​ចេញពី​ភ្នំពេញ ទៅកាន់​ខេត្តបន្ទាយមានជ័យ ដើម្បី​ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ជាង ២​ម៉ឺន​គ្រួសារ នៅ​ខេត្តបន្ទាយមានជ័យ​។ ពិធី​ជួបជុំ បានធ្វើ​ឡើងជា​បន្តបន្ទាប់ នៅ​ព្រឹក​ថ្ងៃទី​២១ និង​ថ្ងៃទី​២២ ខែតុលា​។ 

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បានប្រកាសថា ខេត្តបន្ទាយមានជ័យ ជាប់​ព្រំដែន​ប្រទេស​ថៃ គឺជា​ខេត្ត ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ និង​យូរ​ជាងគេ ដោយ​ជំនន់​ទឹកភ្លៀង ដែល​ចាំបាច់ ត្រូវ​ផ្តល់​អាទិភាព​សង្គ្រោះ​ផង និង​ស្តារឡើងវិញ​ក្រោយ​ទឹកជំនន់​ផង​៕​

អត្ថបទដែលជាប់ទាក់ទង
សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ពលរដ្ឋ​រងគ្រោះ​ជំនន់​ទឹកភ្លៀង នៅ​ស្រុក​អូរជ្រៅ និង​ម៉ាឡៃ ១​ម៉ឺន​គ្រួសារ​ទៀត
ព័ត៌មានជាតិ
​រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៦​ ​តម្លៃជិត៤០០លានដុល្លារ ​​និងអាចបង្កើតការងារបានជាង ៦ពាន់កន្លែង​
ព័ត៌មានជាតិ
គម្រោងវិនិយោគធំៗចំនួនពីរក្នុងវិស័យថាមពលតម្លៃជាង​ ៣៥០លានដុល្លារ ​នៅខេត្តឧត្តរមានជ័យ ​និងខេត្តសៀមរាប ​ត្រូវបានអនុម័តពីរដ្ឋាភិបាល​
ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ​ការប្រឡងប្រណាំងអង្គភាពគំរូ ​ជួយបង្កើនសមត្ថភាពមន្រ្តី ​និងប្រសិទ្ធភាពការងារកាន់តែល្អប្រសើរ
ព័ត៌មានជាតិ
មុននេះ! អាជ្ញាធរប្រកាសបិទចរាចរទាំងស្រុង​លើផ្លូវជាតិលេខ២​ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ​ដោយសារទឹកហូរច្រោះបាក់ជើងទេរផ្លូវ
ព័ត៌មានជាតិ
រដ្ឋបាលជលផល និងអង្គការ WWF ​ទទួចឲ្យអ្នកពាក់ព័ន្ធធ្វើសកម្ម​​ភាពរួមគ្នាឲ្យកាន់តែខ្លាំងក្លាជាងមុន ​ដើម្បីការពារសត្វផ្សោតដែលនៅសល់ត្រឹមតែ ៨៩ក្បាល ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី