គម្រោងវិនិយោគធំៗចំនួនពីរក្នុងវិស័យថាមពលតម្លៃជាង​ ៣៥០លានដុល្លារ ​នៅខេត្តឧត្តរមានជ័យ ​និងខេត្តសៀមរាប ​ត្រូវបានអនុម័តពីរដ្ឋាភិបាល​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ នៅថ្ងៃទី២៣ ខែតុលានេះ បានឲ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តជាផ្លូវការគម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម និងគម្រោងសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី តម្លៃជាង ៣៥០លានដុល្លារ នៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប។

ក្នុងសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖- ODDORMEANCHEY POWER INDUSTRIAL CO., LTD គម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ២៦៥ មេហ្កាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពាមក្នុង និងភូមិឈើទាលជ្រុំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មានទុនវិនិយោគចំនួន ២៩៤,៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២០កន្លែង។

- ODM POWER LINE COMPANY LIMITED គម្រោងសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ២៣០គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាបខាងកើត ដែលមានទីតាំងវិនិយោគស្ថិតនៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប មានទុនវិនិយោគប្រមាណ ៦១,៤ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៩កន្លែង៕

អត្ថបទដែលជាប់ទាក់ទង
សម្តេចតេជោ ហ៊ុន សែន ​ជំរុញឲ្យក្រសួងអប់រំពិនិត្យមើលសាលារៀនណាដែលលិចលង់ ​និងការខូចខាត ​មុននឹងឲ្យសិស្សចូលរៀន​ ក្រែងលោមានហានិភ័យ​
ព័ត៌មានជាតិ
កម្ពុជារៀបចំបញ្ជីមុខទំនិញ ​និងផលិតផលដែលមានសក្កានុពល ​ដើម្បីជំរុញការនាំចេញទៅទីផ្សារអន្តរជាតិ ​ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​
ព័ត៌មានជាតិ
Good News៖ មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ចំនួន ៣​នាក់ កាលពី​ថ្ងៃទី​២៣​តុលា
ព័ត៌មានជាតិ
បុរស​ជនជាតិ​បារាំង​ម្នាក់ ដែល​ទើប​រកឃើញ​ឆ្លង​ជំងឺ​កូ​វីដ​១៩ តវ៉ា​នឹង​លទ្ធផល​តេស្ត​របស់​ប៉ាស្ទ័រ​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ពលរដ្ឋ​រងគ្រោះ​ជំនន់​ទឹកភ្លៀង នៅ​ស្រុក​អូរជ្រៅ និង​ម៉ាឡៃ ១​ម៉ឺន​គ្រួសារ​ទៀត
ព័ត៌មានជាតិ
​រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៦​ ​តម្លៃជិត៤០០លានដុល្លារ ​​និងអាចបង្កើតការងារបានជាង ៦ពាន់កន្លែង​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី