Good News៖ មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ចំនួន ៣​នាក់ កាលពី​ថ្ងៃទី​២៣​តុលា​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​២៤ ខែតុលា​នេះ ក្រសួងសុខាភិបាល បានប្រកាសថា នៅ​កម្ពុជា មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ចំនួន ៣​នាក់ រួមមាន បុរស​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ បុរស​ជនជាតិខ្មែរ​ម្នាក់ និង​ស្ត្រី​ជនជាតិ​បារាំង​ម្នាក់​។​

​ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល​ថា មាន​បុរស​ជនជាតិ​បារាំង អាយុ ៣៧​ឆ្នាំ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​។ បុរស​បារាំង​នេះ មាន​អាសយដ្ឋាន​ស្នាក់នៅ​រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​មកពី​ប្រទេស​បារាំង បន្ត​ជើងហោះហើរ នៅ​ប្រទេស​ចិន ( តៃវ៉ាន់ ) បាន​មកដល់​កម្ពុជា នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០​។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​លើក​ទី​២ នៅ​ថ្ងៃទី​១៣ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​បុគ្គល​នេះ គឺមាន​វីរុស កូ​វីដ​១៩ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន អ្នកជំងឺ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ក្រសួងសុខាភិបាល បាន​កត់សម្គាល់ថា អ្នកដំណើរ​តាម​យន្តហោះ ជាមួយ​អ្នកជំងឺ​ជនជាតិ​បារាំង​នេះ សរុប​មាន​ចំនួន ៨៥​នាក់ ( ស្រី ២៦​នាក់ កុមារ ៣​នាក់ និង​ទារក ៣​នាក់ )​។​

​ក្រសួងសុខាភិបាល បានប្រកាសថា គិត​មកដល់​ម៉ោង ៧ ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស​កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ២៨៧​នាក់ ( ស្ត្រី ៥៨​នាក់ និង​បុរស ២២៩​នាក់ )​។ ក្នុងនោះ ២៨៣​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង ៤​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្នុង​រាជធានី​ភ្នំពេញ ( បុរស​ជនជាតិខ្មែរ ២​នាក់ ស្ត្រីជន​ជាតិខ្មែរ ម្នាក់ និង​បុរស​ជនជាតិ​បារាំង ម្នាក់ )៕​

អត្ថបទដែលជាប់ទាក់ទង
កំណត់ត្រាថ្មី! ​សម្បុកសត្វចង្កៀលខ្យងជាងពីរពាន់ត្រូវបានរកឃើញជាលើកដំបូង​ ​នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ​ខេត្តតាកែវ
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ ​ក្នុងកាលៈទេសៈនេះ ​យើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ផង​ រួមគ្នាទប់ទល់ការលំបាកដោយគ្រោះទឹកជំនន់ផង​
ព័ត៌មានជាតិ
មកដល់ពេលនេះ ​សម្តេចតេជោ ហ៊ុន សែន ​ទទួលបានការបរិច្ចាគថវិកាពីបណ្តាសប្បុរសជនប្រមាណជាង ​៨លានដុល្លារ ​ដើម្បីជួយដល់ពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
រដ្ឋាភិបាលត្រៀមពូជស្រូវមិនប្រកាន់រដូវចំនួន ​២ពាន់តោន ​ដើម្បីផ្តល់ជូនពលរដ្ឋខូចខាត​ ក្នុងមួយគ្រួសារនឹងទទួលបាន ​១០០គីឡូក្រាម
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ​ជំរុញឲ្យក្រសួងអប់រំពិនិត្យមើលសាលារៀនណាដែលលិចលង់ ​និងការខូចខាត ​មុននឹងឲ្យសិស្សចូលរៀន​ ក្រែងលោមានហានិភ័យ​
ព័ត៌មានជាតិ
កម្ពុជារៀបចំបញ្ជីមុខទំនិញ ​និងផលិតផលដែលមានសក្កានុពល ​ដើម្បីជំរុញការនាំចេញទៅទីផ្សារអន្តរជាតិ ​ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី