កម្ពុជារៀបចំបញ្ជីមុខទំនិញ ​និងផលិតផលដែលមានសក្កានុពល ​ដើម្បីជំរុញការនាំចេញទៅទីផ្សារអន្តរជាតិ ​ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្មបានរៀបចំកិច្ចប្រជុំស្តីពីការងារជំរុញផលិតកម្ម និងនាំចេញទំនិញក្រោមក្របខ័ណ្ឌតំបន់ និងទ្វេភាគីលើកទី៤ ដែលបានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្ដមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដ ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានពាក់ព័ន្ធ ប្រធាននាយកដ្ឋាន និងមន្រ្តីបច្ចេកទេសស្រាវជ្រាវនៃនាយកដ្ឋានពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងពីលទ្ធផលការងារ និងការឯកភាពគ្នាក្នុងកិច្ចប្រជុំទាំងបីលើកកន្លងទៅ ដូចជាការបង្កើតក្រុមការងារលេខាធិការដ្ឋាន និងក្រុមស្រាវជ្រាវឯកសារ ការកំណត់ទំនិញអាទិភាព និងការកំណត់ទម្រង់រៀបចំរបាយការណ៍ជាដើម។

ឯកឧត្តមរដ្ឋលេខាធិការគូសបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំលើកទី៤នេះ គឺដើម្បីពិនិត្យឡើងវិញ និងបញ្ចប់បញ្ជីមុខទំនិញ និងផលិតផលដែលមានសក្កានុពលរបស់កម្ពុជា សម្រាប់រៀបចំផែនការជំរុញការនាំចេញទៅទីផ្សារអន្តរជាតិ ក្រោមក្របខ័ណ្ឌតំបន់ និងទ្វេភាគី ជាពិសេសដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ និងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីដែលគ្រោងនឹងចុះហត្ថលេខាជាមួយដៃគូទេ្វភាគី និងពហុភាគី សំដៅលើកកម្ពស់ផលិតកម្មក្នុងស្រុក និងពង្រីកទីផ្សារនាំចេញ។

ក្រោមការផ្លាស់ប្តូរមតិយោបល់ និងផ្តល់ធាតុចូលសំខាន់ៗពីសមាជិកអង្គប្រជុំពាក់ព័ន្ធនឹងការសិក្សា ស្រាវជ្រាវ និងចងក្រងជាឯកសារ អង្គប្រជុំសម្រេចបានលទ្ធផលសំខាន់ៗ ដូចខាងក្រោម៖

(១)- ត្រូវបញ្ចប់បញ្ជីផលិតផលសក្តានុពល និងរៀបចំធ្វើរបាយការណ៍ស្រាវជ្រាវបឋម ត្រឹមសប្តាហ៍ក្រោយ

(២)- ជំហានបន្ទាប់ ក្រុមការងារលេខាធិការដ្ឋាននឹងពិភាក្សាគ្នាបង្កើតគ្រោងឆ្អឹងនៃរបាយការណ៍ស្រាវជ្រាវ រួចវិភាគ SWOT លើផលិតផលសក្តានុពលនីមួយៗ ​ដោយផ្អែកលើស្ថិតិនាំចេញនាំចូលពីក្រសួងស្ថាប័នពាក់ព័ន្ធ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មនិមួយៗ៕

អត្ថបទដែលជាប់ទាក់ទង
ជំនន់​ទឹកភ្លៀង បង្កើន​ឥទ្ធិពល​ដល់ ២០​រាជធានី​ខេត្ត ហើយ​ប្រជាជន​រងគ្រោះ កើន​ដល់​ជាង ៥៣​ម៉ឺន​នាក់​
ព័ត៌មានជាតិ
កំណត់ត្រាថ្មី! ​សម្បុកសត្វចង្កៀលខ្យងជាងពីរពាន់ត្រូវបានរកឃើញជាលើកដំបូង​ ​នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ​ខេត្តតាកែវ
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ ​ក្នុងកាលៈទេសៈនេះ ​យើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ផង​ រួមគ្នាទប់ទល់ការលំបាកដោយគ្រោះទឹកជំនន់ផង​
ព័ត៌មានជាតិ
មកដល់ពេលនេះ ​សម្តេចតេជោ ហ៊ុន សែន ​ទទួលបានការបរិច្ចាគថវិកាពីបណ្តាសប្បុរសជនប្រមាណជាង ​៨លានដុល្លារ ​ដើម្បីជួយដល់ពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
រដ្ឋាភិបាលត្រៀមពូជស្រូវមិនប្រកាន់រដូវចំនួន ​២ពាន់តោន ​ដើម្បីផ្តល់ជូនពលរដ្ឋខូចខាត​ ក្នុងមួយគ្រួសារនឹងទទួលបាន ​១០០គីឡូក្រាម
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ​ជំរុញឲ្យក្រសួងអប់រំពិនិត្យមើលសាលារៀនណាដែលលិចលង់ ​និងការខូចខាត ​មុននឹងឲ្យសិស្សចូលរៀន​ ក្រែងលោមានហានិភ័យ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី