ជំនន់​ទឹកភ្លៀង បង្កើន​ឥទ្ធិពល​ដល់ ២០​រាជធានី​ខេត្ត ហើយ​ប្រជាជន​រងគ្រោះ កើន​ដល់​ជាង ៥៣​ម៉ឺន​នាក់​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែតុលា​នេះ​ថា គិត​ត្រឹម​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ ជំនន់​ទឹកភ្លៀង បានកើត​ឡើង​នៅ ១១៧ ក្រុង​ស្រុក​ខណ្ឌ ក្នុង ២០ រាជធានី​ខេត្ត រួមមាន​៖ ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ត្បូងឃ្មុំ ឧ​ត្ត​រ​មានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​។​

​របាយការណ៍​បន្តថា រហូតដល់​ថ្ងៃទី​២៣ ខែតុលា ជំនន់​ទឹកភ្លៀង បាន​បង្ក​ផលប៉ះពាល់​ដល់​ប្រជាជន​ប្រមាណ ១៣៣ ៧៩៤ គ្រួសារ ស្មើ​ប្រមាណ ៥៣៥ ១៧៦ នាក់​។ ក្នុងនោះ ប្រជាជន​ជម្លៀស មាន​ប្រមាណ ១១ ៦៤៧ គ្រួសារ ស្មើ​ប្រមាណ ៤៦ ៥៥៨ នាក់​។ ប្រជាជន​ស្លាប់ ៣៩​នាក់​។ ផ្ទះ​លិច​ទឹក ១១៧ ៨៨២ ខ្នង និង​ខូចខាត ៦៣​ខ្នង​។ សាលារៀន​លិច​ទឹក ៩២៤ កន្លែង និង​វត្ត​លិច​ទឹក​ប្រមាណ ៣០៥ កន្លែង​។ ស្រូវ​លិច​ទឹក ប្រមាណ ២៦៣ ៩៣៣ ហិកតា និង​ដំណាំ​រួមផ្សំ លិច​ទឹក ៨៨ ៧៧៩ ហិកតា​។ ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវ​គ្រួស​ក្រហម ប៉ះពាល់​ប្រមាណ ៥៤៧ គ​.​ម និង​ផ្លូវលំ​ជនបទ​លិច​ទឹក​ប្រមាណ ១ ៦៨៥ គ​.​ម​៕​

អត្ថបទដែលជាប់ទាក់ទង
ជនសង្ស័យ ចំនួន ១៤​នាក់ ត្រូវបាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១ នៅថ្ងៃស្អែក
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល៖ ​មិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មី ​និងមិនមានករណីជាសះស្បើយនោះទេ
ព័ត៌មានជាតិ
យុវជន​កម្ពុជា​ចុះទៅ​កាន់​តំបន់​ទេស​ភាព​ព្រៃ​លិច​ទឹក​មេ​គង្គ ​ដើម្បីចូល​រួម​ក្នុង​កិច្ច​ការ​ពារ​សត្វ​ផ្សោត​ដែល​នៅ​សេស​សល់ចំនួន ​៨៩ក្បាល ​
ព័ត៌មានជាតិ
២៤រាជធានីខេត្ត រងការជន់លិច ​លើកលែងតែខេត្តក្រចេះ​ ក្នុងនោះប៉ះពាល់ផ្លូវ ១៨៧ខ្សែប្រវែង​ ៦៦២គីឡូម៉ែត្រ​ និងស្ពាន១០កន្លែង​
ព័ត៌មានជាតិ
អាជ្ញាធរបន្តការងារកាយប្រឡាយ ​និងបើកមុខទឹក រំដោះទឹកភ្លៀងតាមបណ្តាខេត្ត ​ដើម្បីបញ្ជៀសការគំរាមកំហែងពីជំនន់ទឹកភ្លៀង​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី