យុវជន​កម្ពុជា​ចុះទៅ​កាន់​តំបន់​ទេស​ភាព​ព្រៃ​លិច​ទឹក​មេ​គង្គ ​ដើម្បីចូល​រួម​ក្នុង​កិច្ច​ការ​ពារ​សត្វ​ផ្សោត​ដែល​នៅ​សេស​សល់ចំនួន ​៨៩ក្បាល ​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ក្រចេះ)៖ យុវជន​កម្ពុជា​ដែលមាន​បទ​ពិសោធន៍​ផ្សេង​ៗ​គ្នា​មក​ពី​សាកល​វិទ្យា​ល័យ​ និង​កន្លែង​ធ្វើ​ការ​នានា​ ត្រូវ​បាន​ស្វាគមន៍​យ៉ាង​រាក់​ទាក់​ដោយ​ក្រុម​ការ​ងារ​របស់​អង្គ​ការ​ WWF ប្រចាំ​នៅ​ការិយា​ខេត្ត​ក្រចេះ​ ខណៈដែល​ក្រុម​យុវជន​ធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅ​កាន់​តំបន់​ការ​ពារ​សត្វ​ផ្សោត​នៅ​ក្នុង​ខេត្តក្រចេះ​។ 

ក្នុង​ជំនួប​ជាមួយ​ក្រុម​ការ​ងារ​របស់​អង្គ​ការ WWF យុវជន​បាន​ស្វែង​យល់​អំពី​កម្ម​វិធី​អភិរក្ស​នានា​របស់​អង្គ​ការ​ WWF ក្នុង​តំបន់​ទេស​ភាព​ព្រៃ​លិច​ទឹក​មេ​គង្គ​ និង​វិធី​សាស្ត្រធ្វើ​​ការ​ងារក្នុង​ភាព​ជា​ដៃ​គូ​​ពហុភាគី​ជាមួយ​និង​ស្ថាប័ន​រដ្ឋា​ភិបាល​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ​ អា​ជ្ញា​ធរ​ និង​សហគមន៍​មូល​ដ្ឋាន​នៅ​តា​ម​ដង​ទន្លេ​មេ​គង្គ​ យុវជន វិស័យ​ឯក​ជន​ អង្គ​ការ​ដៃ​គូ​ និងភាគី​ពាក់​ព័ន្ធ​នានា​។

នៅ​ក្នុង​ដំណើរ​ទស្ស​នកិច្ច​សិក្សា​រយៈពេល​បី​ថ្ងៃ​ទៅ​កាន់​តំបន់​ទេស​ភាព​ព្រៃ​លិច​ទឹក​មេ​គង្គ​ ក្រុម​យុវជន​នឹង​ទទួល​បាន​បទ​ពិសោធន៍​ដោយ​ផ្ទាល់​អំពី​ការ​ត្រួតពិនិត្យ​តាម​ដាន​សត្វ​ផ្សោត​ទន្លេ​មេ​គង្គ​ ព្រម​ទាំង​ស្វែង​យល់​អំពី​វិធី​សាស្ត្រ​ដែល​ក្រុម​ការងារ​ស្រាវ​ជ្រាវ​ជីវៈចម្រុះ​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ចំនួន​សត្វ​ផ្សោត​។ 

ក្រុម​យុវជន​ក៏​នឹង​ជួប​សំណេះ​សំណាល​ជាមួយ​និង​មន្ត្រី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋា​ភិបាល​ ដែល​ប្រចាំ​ការ​នៅ​អន្លង់​ផ្សោតកាំ​ពី​ ដើម្បី​ស្វែង​យល់​អំពី​កិច្ច​ការ​របស់​ឆ្មាំ​ទន្លេ​ លទ្ធ​ផល​ការ​ងារ​ និង​បញ្ហា​ប្រ​ឈម​របស់​ពួក​គាត់។ ទស្ស​ន​កិច្ច​សិក្សា​នេះ​ត្រូវ​បាន​រៀប​ចំ​រួម​គ្នា​ដោយ​អង្គ​ការ WWF និង​ក្រុម​យុវជន​ អេកូយុវទូត - Young Eco Ambassador ដែល​នឹង​ប្រើ​ចំណេះ​ដឹង​ និង​បទ​ពិសោធន៍​ពី​ទស្សនកិច្ច​សិក្សា​របស់​ពួក​គេ​ ដើម្បី​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​បន្ត​ទៅ​សាធារណជន​តាម​រយៈ​កម្មវិធី​ផ្សព្វ​ផ្សាយ​របស់​ពួក​គេ​នៅ​លើ​ប្រព័ន្ធ​ឌី​ជី​ថល​ ក្នុង​គោល​បំណង​ផ្តល់​ព័ត៌​មាន​ដល់​យុវជន​កម្ពុជា​អំពី​ស្ថានភាព​សត្វ​ផ្សោត​ទន្លេ​មេ​គង្គ​ ព្រម​ទាំង​ជម្រុញ​ការ​ចូល​រួម​របស់​យុវជន​ក្នុង​កិច្ច​ការ​ពារ​សត្វ​ផ្សោត​ចំនួន ៨៩ ក្បាល ​ដែល​នៅ​សេស​សល់​ក្នុង​ទន្លេ​មេ​គង្គ​កុំ​ឱ្យ​ផុត​ពូជ​។

សូមជម្រាបថា ទិវាអន្តរជាតិនៃសត្វផ្សោតទឹកសាប នៅថ្ងៃ២៤ ខែតុលា។ ផ្អែកតាមរបាយការណ៍នៃការតាមដានសត្វផ្សោតទន្លេមេគង្គឆ្នាំ២០២០នេះ អ្នកវិទ្យាសាស្រ្ត បានប៉ាន់ប្រមាណថាមានសត្វផ្សោត ចំនួន ៨៩ក្បាល ប៉ុណ្ណោះកំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា។ ចំនួននេះ គឺជាចំនួនថេរបន្ទាប់ពីចំនួនសត្វផ្សោតបានធ្លាក់ចុះក្នុងប៉ុន្មាន ទស្សវត្សកន្លងទៅនេះ។ រដ្ឋបាលជលផល និងអង្គការWWF សូមអំពាវនាវយ៉ាងទទួចសូមឲ្យ អនុវត្តសកម្មភាពរួមគ្នា និងវិធានការខ្លាំងក្លាបន្ថែមទៀតជាបន្ទាន់ពីបណ្តាស្ថាប័ន រាជរដ្ឋាភិបាលកម្ពុជាដែលពាក់ព័ន្ធ សហគមន៍កម្ពុជា និងពីសំណាក់ដៃគូបច្ចុប្បន្ន និងដៃគូផ្សេងទៀតនៅថ្ងៃអនាគតទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង
សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ខ្សែ​កា​ប្លិ៍ ឆ្លងកាត់​ទន្លេបាសាក់ ពី​តំបន់​កោះ​ពេជ្រ ទៅកាន់​ទីក្រុង​រណប​កោះ​ន​រា និង​ពី​កោះនរា ទៅ​ផ្លូវជាតិ​លេខ​១
ព័ត៌មានជាតិ
TOP NEWS: បាតុកររាប់ពាន់នាក់បន្តប្រមូលផ្តុំគ្នា ដើម្បីបណ្តេញនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចេញពីតំណែង
ព័ត៌មានជាតិ
អ្នកស្លាប់​ដោយ​គ្រោះទឹកជំនន់ កើនឡើង​ដល់ ៤០​នាក់ និង​អ្នករងគ្រោះ កើនឡើង​ដល់​ជាង ៥៤​ម៉ឺន​នាក់​
ព័ត៌មានជាតិ
ជនសង្ស័យ ចំនួន ១៤​នាក់ ត្រូវបាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១ នៅថ្ងៃស្អែក
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល៖ ​មិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មី ​និងមិនមានករណីជាសះស្បើយនោះទេ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី