(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានករណីវិជ្ជមានជំងឺកូវីដ១៩ថ្មី និងមិនមានករណីជាសះស្បើយនោះដែរ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែតុលានេះ កម្ពុជាមានករណីអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៨៧នាក់ (ស្ត្រី ៥៨នាក់ និងបុរស ២២៩នាក់)។ ក្នុងនោះ អ្នកជំងឺ២៨៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ៤នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ (បុរសជនជាតិខ្មែរ ១នាក់ ស្ត្រីជនជាតិខ្មែរ ១នាក់ បុរសជនជាតិប៉ូឡូញ ១នាក់ និងបុរសជនជាតិបារាំង១នាក់)៕



