(បាងកក)៖ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលរាប់ពាន់នាក់ បានជួបជុំប្រមូលផ្តុំគ្នាពាសពេញផ្លូវនៅតំបន់ Ratchaprasong នៃក្រុងបាងកក នៅថ្ងៃអាទិត្យនេះ ដោយបន្តអំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង។ជាថ្មីម្តងទៀត តំបន់ផ្សារទំនើបនៅទីក្រុងបាងកក ត្រូវបានផ្លាស់ប្តូរជាកន្លែងប្រមូលផ្តុំគ្នា ដោយក្រុមបាតុករដែលដឹកនាំដោយនិស្សិត ដែលព្យាយាមបញ្ចប់ប្រព័ន្ធនៃក្រុមយោធា ដែលត្រួតត្រាប្រទេសថៃ ជាយូរមកហើយ។
លោក ប្រាយុទ្ធ តាំងចិត្តមិនចុះចេញពីអំណាច ហើយក៏មិនព្រមចរចារជាមួយក្រុមបាតុករវ័យក្មេងនៅក្នុងប្រទេសថៃនោះទេ។ គេបានប្រៀបប្រដូច លក្ខណៈនៃការធ្វើបាតុកម្មនៅក្រុងបាងកក ស្រដៀងគ្នានឹងការធ្វើបាតុកម្មនៅហុងកុង ដែលមានការគាំទ្រពីក្រោយដោយបរទេស៕



