អំឡុងពេល​កូ​វីដ​១៩ រាតត្បាត​នេះ កម្ពុជា មាន​អ្នក​បាត់បង់​ការងារ​តែ​ប្រមាណ ៣០​ម៉ឺន​នាក់​ទេ​!​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ ស្ពានបេតុង​ខ្សែកាប ឆ្លងកាត់​ទន្លេបាសាក់ ត​ភ្ជាប់​រាជធានី​ភ្នំពេញ ពី​ទីក្រុង​កោះ​ពេជ្រ ទៅកាន់​ទីក្រុង​រណប​កោះ​ន​រា និង​ពី​កោះនរា ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​សាស្ត្រ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា អំឡុងពេល​កូ​វីដ​១៩ រាតត្បាត​នេះ កម្ពុជា មាន​អ្នក​បាត់បង់​ការងារ​តែ​ប្រមាណ ៣០​ម៉ឺន​នាក់​ទេ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា ក្នុងពេល​មាន​អ្នក​បាត់បង់​ការងារ ដោយសារតែ​វិបត្តិ​កូ​វីដ​នេះ យើង​ក៏បាន​បង្កើត​ការងារ​ថ្មី ហើយ​វិស័យ​ឯកជន បាន​ដើរតួនាទី​សំខាន់ ដែល​មិនបាន​ផ្អាក​ដំណើរការ ហើយ​បាន​បន្តការងារ និង​បង្កើត​ការងារ​ថ្មី ពិសេស​វិស័យ​អចលនទ្រព្យ ដូចជា​ក្រុមហ៊ុន OCIC ដែល​អភិវឌ្ឍន៍​តំបន់​កោះនរា បាន​បង្កើត​ការងារ​យ៉ាងច្រើន​ដល់​ពលរដ្ឋ​ខ្មែរ​។​

​សូម​រម្លឹកថា ស្ពានបេតុង​ខ្សែកាប ឆ្លងកាត់​ទន្លេបាសាក់ ត​ភ្ជាប់​រាជធានី​ភ្នំពេញ ពី​ទីក្រុង​កោះ​ពេជ្រ ទៅកាន់​ទីក្រុង​រណប​កោះ​ន​រា និង​ពី​កោះនរា ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​សាស្ត្រ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​ស្ពាន​ត​ភ្ជាប់​ពី​កោះ​ពេជ្រ ទៅ​កោះនរា មាន​ប្រវែង ៨២៤​ម៉ែត្រ មាន​ទទឹង ២៤.៥០​ម៉ែត្រ​។ ផ្លូវ​នេះ គ្រោង​ចំណាយពេល​សាងសង់ ៣៥​ខែ ដោយ​ចំណាយ​ថវិកា ៣៨​លាន​ដុល្លារ​។ 

​ដោយឡែក ស្ពាន​ភ្ជាប់​ពី​ក្រុង​រណប​កោះនរា ទៅកាន់​ផ្លូវជាតិ​លេខ​១ មាន​ប្រវែង ៦០​ម៉ែត្រ ទទឹង ២១​ម៉ែត្រ គ្រោង​ចំណាយពេល​សាងសង់ ១២​ខែ និង​ចំណាយ​ថវិកា ១,៦០៦,៣៥៣ ដុល្លា​អាមេរិក​។​

​ស្ពានបេតុង​ខ្សែកាប ១​ខ្សែ​នេះ នៅពេល​សាងសង់​រួច នឹងចូលរួម​ចំណែក​ជួយ​សម្រួលការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​ផ្លូវជាតិ​លេខ​១​។ ជាពិសេស​ជួយ​កាត់បន្ថយ​ការកកស្ទះ នៅ​ស្ពាន​ព្រះមុនីវង្ស​។​

​សូមបញ្ជាក់ថា នៅ​កោះនរា ស្ថិត​ក្នង​ភូមិសាស្ត្រ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ត្រូវបាន​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន OCIC ធ្វើជា​ទីក្រុង​រណប​ថ្មី​លើ​ផ្ទៃដីជាង ១០០​ហិកតា​។ គម្រោង​នេះ នឹងត្រូវ​រៀបចំ​អភិវឌ្ឍន៍ ដូច​ទៅនឹង​ទីក្រុង​កោះ​ពេជ្រ នាពេល​បច្ចុប្បន្ន​ដែរ​៕​


អត្ថបទដែលជាប់ទាក់ទង
ប្រតិភូរាជរដ្ឋាភិបាល អញ្ជើញត្រួតពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ ភ្នំជម្រាយ
ព័ត៌មានជាតិ
រាជរដ្ឋាភិបាល ត្រៀម​ថវិកា ១៦០​លាន​ដុល្លារ ដើម្បី​ស្តារឡើងវិញ ក្រោយ​គ្រោះទឹកជំនន់​!
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឲ្យ​រដ្ឋមន្ត្រី ៤​រូប ជួសជុល​ផ្លូវ ស្ពាន និង​ទំនប់ទឹក ដែល​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​!
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ព្រមាន​អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង លោក ហូរ វ៉ាន់ កុំ​ឲ្យ​បញ្ជា​អ្នក​ក្នុងស្រុក ធ្វើបាតុកម្ម ប្រឆាំង​វត្តមាន​កងទ័ព​ចិន នៅ​កម្ពុជា​!
ព័ត៌មានជាតិ
យើង​ផ្អាក​​ពិធី​បុណ្យអុំទូក តែ​ពិធី​សំពះ​ព្រះ​ខែ និង​អកអំបុក ព្រមទាំងការ​ឈប់សម្រាក នៅធ្វើ​ធម្មតា​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី