ជនសង្ស័យ ចំនួន ១៤​នាក់ ត្រូវបាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​រាជធានី​ភ្នំពេញ​)៖ ក្រៅពី​ការងារ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ក្នុង​ខណ្ឌដង្កោ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ក៏​មិន​ភ្លេច​ការងារ​បង្ក្រាប​ផងដែរ ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ចំនួន ១៤​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ក្រោយពី​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​មួយចំនួន ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ដូច​ភ្លៀងរលឹម​។​

​ការ​បង្ក្រាបបាន​ជនសង្ស័យ​គ្រឿងញៀន ទាំង ១៤​នាក់ នៅក្នុង ៣​ករណី​ផ្សេងគ្នា រួមមាន​៖ 

​ករណី​ទី​១៖ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំបូល បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ០២​នាក់ កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​កប់​ភ្លុក និង​ភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ក្នុង​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទាំង ០២​នាក់ មាន​៖ ១ ឈ្មោះ នី ចាន់​និ​ត ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្រុកកំណើត ភូមិ​អង្គ​កូ ឃុំ​ព្រែកត្រែង ស្រុក​ស្អាង ខេត្តកណ្តាល​។ ២ ឈ្មោះ ខាត់ សុខ​ខេ​ម ហៅ ញ៉ា​ញ់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្រុកកំណើត ភូមិ​បា​គូ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​

​ករណី​ទី​២ ៖ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​៧​មករា បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំ​នួ​យ​០២​នាក់ កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​សួន​មិត្តភាព សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទាំង ០២​នាក់ មាន​៖ ១ ឈ្មោះ ឡាយ អិត ហៅ វ៉ែនតា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្រុកកំណើត ភូមិ​ចក្រី​ទីង ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្តកំពត​។​, ២ ឈ្មោះ ឈឿន សាន ហៅ ញ៉ា​ញ់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្រុកកំណើត ភូមិ​ក្រសាំង ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ ខេត្តកំពត​។​

​ករណី​ទី​៣៖ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១០​នាក់ (​ក្នុងនោះ​ស្រី​០៣​នាក់​) កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ នៅ​ណុ​ច​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ភូមិ​ប្រាំ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ​។ ជនសង្ស័យ​ទាំង​១០​នាក់​មាន ៖ ១ ឈ្មោះ សួង សាន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​រើស​អេតចាយ​, ២ សួស ណាវី ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ​រើស​អេតចាយ​, ៣ ឈ្មោះ ឯក សុធា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជាង​ទូរ​សព្ទ​, ៤ ឈ្មោះ សុខ លី ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​, ៥ ឈ្មោះ វី ចិ​ត្ត្រា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​, ៦ ឈ្មោះ ណន ភាព ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​, ៧ ឈ្មោះ ផេង សុង​ហេង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​, ៨ ឈ្មោះ យឹម ធា​រី ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​, ៩ ឈ្មោះ ទិ​ត្យ សីហា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​, ១០ ឈ្មោះ យ៉ាន់ ថ​មមី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជនសង្ស័យ​ទាំង​១០​នាក់​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។​

​ចាប់យក​វត្ថុតាង​សរុប រួមមាន​៖ 

-​ក្រាម​ពណ៌​ស​ថ្លា ចំនួន ១២​កញ្ចប់ តូចធំ​

-​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន​

-​សម្ភារៈ​សម្រាប់​សេព​គ្រឿងញៀន​មួយចំនួន​

-​ដាវ​សា​ម៉ូ​រ៉ៃ​ចំនួន ៣​ដើម​៕​

អត្ថបទដែលជាប់ទាក់ទង
អំឡុងពេល​កូ​វីដ​១៩ រាតត្បាត​នេះ កម្ពុជា មាន​អ្នក​បាត់បង់​ការងារ​តែ​ប្រមាណ ៣០​ម៉ឺន​នាក់​ទេ​!
ព័ត៌មានជាតិ
Good News៖ មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ នៅ​ថ្ងៃទី​២៥​តុលា​
ព័ត៌មានជាតិ
ផ្លូវ​ក្រោម​ដី នៅ​ស្ពាន​អាកាស​ចោមចៅ ដាក់​ឲ្យ​ដំណើរការ​បណ្តោះអាសន្ន​ហើយ នៅ​ថ្ងៃ​ចន្ទ ទី​២៦​តុលា​នេះ​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ខ្សែ​កា​ប្លិ៍ ឆ្លងកាត់​ទន្លេបាសាក់ ពី​តំបន់​កោះ​ពេជ្រ ទៅកាន់​ទីក្រុង​រណប​កោះ​ន​រា និង​ពី​កោះនរា ទៅ​ផ្លូវជាតិ​លេខ​១
ព័ត៌មានជាតិ
TOP NEWS: បាតុកររាប់ពាន់នាក់បន្តប្រមូលផ្តុំគ្នា ដើម្បីបណ្តេញនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចេញពីតំណែង
ព័ត៌មានជាតិ
អ្នកស្លាប់​ដោយ​គ្រោះទឹកជំនន់ កើនឡើង​ដល់ ៤០​នាក់ និង​អ្នករងគ្រោះ កើនឡើង​ដល់​ជាង ៥៤​ម៉ឺន​នាក់​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី