(ភ្នំពេញ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឲ្យដឹងថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សហការជាមួយអង្គភាពពាក់ព័ន្ធ បានធ្វើការកាយប្រឡាយ ដើម្បីរំដោះទឹកចេញក្រុង បាត់ដំបង (ស្ថិតក្នុងខេត្តបាត់ដំបង) កំណាត់ផ្លូវខេត្តលេខ 1TK1 (ស្ថិតក្នុងខេត្តតាកែវ) ផ្លូវខេត្តលេខ 2PVH2 (ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ) ផ្លូវជាតិលេខ 4 (ស្ថិតក្នុងខេត្តកំពង់ស្ពឺ) និងធ្វើការបើកមុខទឹកលើកំណាត់ផ្លូវជាតិលេខ6 (ស្ថិតក្នុងភូមិកំពង់ក្ដី1 ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប)៕




