សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ពលរដ្ឋ​រងគ្រោះ​ជំនន់​ទឹកភ្លៀង នៅ​ស្រុក​អូរជ្រៅ និង​ម៉ាឡៃ ១​ម៉ឺន​គ្រួសារ​ទៀត​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ខេត្តបន្ទាយមានជ័យ​)៖ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​បន្តដំណើរ​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជា​ស្បៀងអាហារ និង​សម្ភារៈប្រើប្រាស់​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ១​ម៉ឺន​គ្រួសារ​ទៀត នៅក្នុង​ស្រុក​អូរជ្រៅ និង​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​

​សម្រាប់​ការសួរសុខទុក្ខ និង​ចែក​អំណោយ​នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០ នេះ ក៏​ធ្វើឡើង នៅ​ពីរ​ទីតាំង ដូចនឹង​ថ្ងៃទី​២១ និង​២២ ខែតុលា ផងដែរ​។ 

​ទីតាំង​ទី​១ ធ្វើ​នៅ​ស្រុក​អូរជ្រៅ​ចម្ងាយ ១៧​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តបន្ទាយមានជ័យ និង​ទី​តាំងទី​២ ធ្វើឡើង​នៅ​ស្រុក​ម៉ាឡៃ ចម្ងាយ​ពី​ទីតាំង​ទី​១​ប្រមាណ​ជា ៤០​គីឡូម៉ែត្រ​។​

​ខេត្តបន្ទាយមានជ័យ ជា​ខេត្ត​មួយ ក្នុងចំណោម​រាជធានី​-​ខេត្ត​ទាំង​១៩ ដែល​ការ​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង​។ ខេត្តបន្ទាយមានជ័យ ក៏​ក្លាយជា​ខេត្ត​រង​ការលិចលង់​ធ្ងន់ធ្ងរ​ជាងគេ​មួយ​ផងដែរ​។ ក្រុង​-​ស្រុក​ចំនួន​៦ របស់​ខេត្ត​នេះ​បាន​រង​ការ​ជន់​លិច​ធ្ងន់ធ្ងរ​រួមមាន​៖ ក្រុង​សិរី​សោ​ភណ្ឌ ក្រុង​ប៉ោយប៉ែត ស្រុក​មង្គលបុរី ស្រុក​ថ្មពួក ស្រុក​អូរជ្រៅ និង​ស្រុក​ម៉ាឡៃ​៕​

អត្ថបទដែលជាប់ទាក់ទង
មកដល់ពេលនេះ ​សម្តេចតេជោ ហ៊ុន សែន ​ទទួលបានការបរិច្ចាគថវិកាពីបណ្តាសប្បុរសជនប្រមាណជាង ​៨លានដុល្លារ ​ដើម្បីជួយដល់ពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
រដ្ឋាភិបាលត្រៀមពូជស្រូវមិនប្រកាន់រដូវចំនួន ​២ពាន់តោន ​ដើម្បីផ្តល់ជូនពលរដ្ឋខូចខាត​ ក្នុងមួយគ្រួសារនឹងទទួលបាន ​១០០គីឡូក្រាម
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ​ជំរុញឲ្យក្រសួងអប់រំពិនិត្យមើលសាលារៀនណាដែលលិចលង់ ​និងការខូចខាត ​មុននឹងឲ្យសិស្សចូលរៀន​ ក្រែងលោមានហានិភ័យ​
ព័ត៌មានជាតិ
កម្ពុជារៀបចំបញ្ជីមុខទំនិញ ​និងផលិតផលដែលមានសក្កានុពល ​ដើម្បីជំរុញការនាំចេញទៅទីផ្សារអន្តរជាតិ ​ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​
ព័ត៌មានជាតិ
Good News៖ មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ចំនួន ៣​នាក់ កាលពី​ថ្ងៃទី​២៣​តុលា
ព័ត៌មានជាតិ
បុរស​ជនជាតិ​បារាំង​ម្នាក់ ដែល​ទើប​រកឃើញ​ឆ្លង​ជំងឺ​កូ​វីដ​១៩ តវ៉ា​នឹង​លទ្ធផល​តេស្ត​របស់​ប៉ាស្ទ័រ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី