(ភ្នំពេញ)៖ ដោយស្ថានភាពទឹកជំនន់បាននិងកំពុងហូរកាត់ពីលើផ្លូវជាតិលេខ ២ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ បានបណ្តាលអោយទឹកហូរច្រោះ បាក់ជើងទេរផ្លូវ។ ដើម្បីធានាសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវជាតិនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការបិទចរាចរទាំងស្រុងជាបណ្តោះអាសន្ន ចាប់ពីវេលាម៉ោង ២០:០០យប់ ថ្ងៃទី២៣ខែតុលាឆ្នាំ២០២០នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ នេះបើយោងតាមការណែនាំពីក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ៕





