លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បាននាំយក «អង្ករ» ជិត៥០០តោន ឧបត្ថម្ភជនរងគ្រោះដោយទឹកជំនន់ប្រគល់ជូនសាលារាជធានីភ្នំពេញ​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានដឹកនាំសមាជិក សមាជិកា បាននាំយក «អង្ករ» សរុបជិត៥០០តោន គិតជាថវិកាជាង ២៦ម៉ឺនដុលារជូនឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សម្រាប់ឧបត្ថម្ភជួយដល់ជនរងគ្រោះដោយទឹកជំនន់នៅតាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកឧ កញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា មានប្រសាសន៍ថា ការឧបត្ថម្ភអង្កររបស់សមាជិក-សមាជិកាទាំងអស់ សម្រាប់ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់នាពេលនេះ គឺឈរលើស្មារតីសាមគ្គីជាតិជាធ្លុងមួយជាមួយរាជរដ្ឋាភិបាលដោយទឹកចិត្តសទ្ធាជ្រះថ្លា សប្បុរសធម៌ និងក្តីស្មោះសបំផុតក្នុងគ្រាដែលមានតម្រូវការជួយគ្នា។

ជាមួយគ្នានោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាធានីភ្នំពេញ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ឯកឧត្តម លោកឧកញ៉ា លោកជំទាវ ដែលជាអនុប្រធាន ថ្នាក់ដឹកនាំ សមាជិក-សមាជិកាសមាគមទាំងអស់ ដែលរួមគ្នាជាមួយទឹកចិត្តចូលរួមចែករំលែកធនធានខ្លះ ទោះបីតិចក្តី ឬច្រើនក្តី តាមវប្បធម៌ចែករំលែក ដើម្បីជួយសម្រួលនូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក្នុងកាលៈទេសៈដ៏លំបាក ដែលកំពុងរងគ្រោះដោយសារទឹកជំនន់នាពេលនេះ។  

សូមរម្លឹកថា ក្នុងពេលដែលប្រទេសកម្ពុជាយើង ជួបប្រទះគ្រោះទឹកជំនន់ទឹកភ្លៀង ថ្នាក់ដឹកនាំសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក៏បានចូលរួមវិភាគទានជាថវិកា ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្រាប់ប្រើប្រាស់ជួយដល់ជនរងគ្រោះដោយជំនន់ទឹកភ្លៀងនៅទូទាំងប្រទេសផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
គម្រោងវិនិយោគធំៗចំនួនពីរក្នុងវិស័យថាមពលតម្លៃជាង​ ៣៥០លានដុល្លារ ​នៅខេត្តឧត្តរមានជ័យ ​និងខេត្តសៀមរាប ​ត្រូវបានអនុម័តពីរដ្ឋាភិបាល​
ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ​ការប្រឡងប្រណាំងអង្គភាពគំរូ ​ជួយបង្កើនសមត្ថភាពមន្រ្តី ​និងប្រសិទ្ធភាពការងារកាន់តែល្អប្រសើរ
ព័ត៌មានជាតិ
មុននេះ! អាជ្ញាធរប្រកាសបិទចរាចរទាំងស្រុង​លើផ្លូវជាតិលេខ២​ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ​ដោយសារទឹកហូរច្រោះបាក់ជើងទេរផ្លូវ
ព័ត៌មានជាតិ
រដ្ឋបាលជលផល និងអង្គការ WWF ​ទទួចឲ្យអ្នកពាក់ព័ន្ធធ្វើសកម្ម​​ភាពរួមគ្នាឲ្យកាន់តែខ្លាំងក្លាជាងមុន ​ដើម្បីការពារសត្វផ្សោតដែលនៅសល់ត្រឹមតែ ៨៩ក្បាល ​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន នឹង​បន្ត​ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ​បន្ថែម​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ខេត្តបន្ទាយមានជ័យ​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន មិនដែល​និយាយ​ជាមួយ​ចិន ឬ​ជាមួយ​ប្រទេស​ណាមួយ ដើម្បី​យក​កំពង់ផែ និង​ព្រលានយន្តហោះ​កម្ពុជា សម្រាប់​បម្រើ​ឲ្យ​យោធា​បរទេស​ទេ​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី