ជំនន់​ទឹកភ្លៀង បង្ក​ការប៉ះពាល់​ដល់​ប្រជាពលរដ្ឋ កើនឡើង​ដល់​ជាង ៤៦​ម៉ឺន​នាក់ និង​ស្លាប់​កើន​ដល់ ៣៦​នាក់​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​២២ ខែតុលា​នេះ​ថា ជំនន់​ទឹកភ្លៀង បាន​បង្ក​ផលប៉ះពាល់​ដល់ ១៩​រាជធានី​ខេត្ត ស្មើ ១១០ ក្រុង​ស្រុក​ខណ្ឌ រួមមាន​៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧ​ត្ត​រ​មានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង កំពង់ធំ​។ 

​របាយការណ៍ បង្ហាញថា ជំនន់​ទឹកភ្លៀង ប៉ះពាល់​ប្រជាជន​ប្រមាណ ១១៥ ៩៤៩ គ្រួសារ ស្មើ​ប្រមាណ ៤៦៣ ៧៩៦ នាក់​។ ប្រជាជន​ជម្លៀស​ប្រមាណ ១១ ៥២៩​គ្រួសារ ស្មើ​ប្រមាណ ៤៦ ១១៦​នាក់​។ ប្រជាជន​ស្លាប់ ៣៦​នាក់ ( កើន​បន្ទាយមានជ័យ ម្នាក់ និង​កំពង់ធំ ម្នាក់ )​។ រីឯ​ផ្ទះ​ប៉ះពាល់​ប្រមាណ ១០៦ ៨៨៧ ខ្នង និង​ខូចខាត ៦៣​ខ្នង​។ សាលារៀន​លិច​ទឹក​ប្រមាណ ៧០៧ កន្លែង​។ ស្រូវ​លិច​ទឹក ប្រមាណ ២៣២ ២៩៩ ហិកតា និង​ដំណាំ​រួមផ្សំ​លិច​ទឹក ៨៣ ៧២៩ ហិកតា​។ ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវ​គ្រួស​ក្រហម ប៉ះពាល់​ប្រមាណ ៤៦៥ គ​.​ម និង​ផ្លូវលំ​ជនបទ​លិច​ទឹក​ប្រមាណ ១ ៦៦៥ គ​.​ម​។​

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) ប្រចាំប្រទេសកម្ពុជា
ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ​ឯកភាពពន្យារពេលលើការប្រមូលពន្ធលើចំណេញមូលធន ​ទៅអនុវត្តនៅដើមឆ្នាំ២០២២​
ព័ត៌មានជាតិ
ក្រុមហ៊ុនជប៉ុនមួយចំនួនសម្លឹងឃើញកម្ពុជា ​ជាប្រទេសគោលដៅអាទិភាព ​នៅពេលផ្លាស់ប្ដូរទីតាំងរបស់ខ្លួនពីប្រទេសចិនមកបណ្ដាប្រទេសអាស៊ាន
ព័ត៌មានជាតិ
រដ្ឋមន្រ្តីការបរទេសជប៉ុន ប្រាប់ឯកឧត្តម ប្រាក់ សុខុន តាមទូរស័ព្ទថា ​រដ្ឋាភិបាលថ្មីរបស់ជប៉ុននឹងបន្តជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន​៖ អ្វីដែល​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ចង់បាន តែ​អ៊ុនតាក់ សម្រេច​មិនបាន គឺ​ចាយលុយ​អស់​ជាង ២​ពាន់​លាន​ដុល្លារ ដក​ត្រឡប់​ទៅវិញ ទុក​ឲ្យ​កម្ពុជា នៅ​បន្ត​សង្គ្រាម «​ប្រទេស​១ តំបន់​ត្រួតត្រា​២ និង​រដ្ឋាភិបាល​២»
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន​៖ បើ​ចង់​មាន​សន្តិភាព​ខាង​ផ្លូវចិត្ត សូមកុំ​ធ្វើ​អ្វី​ឲ្យ​ខុស​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី