សម្តេច​តេ​ជោ ហ៊ុន សែន ព្រមាន​ក្រុមប្រឆាំង ដែល​ចង់​មក​ធ្វើបាតុកម្ម នៅមុខ​ស្ថានទូត​ចិន នា​ថ្ងៃទី​២៣​តុលា​!​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ខេត្តបន្ទាយមានជ័យ​)៖ នា​ម៉ោងជាង ៧​ព្រឹក​ថ្ងៃ​ពុធ ទី​២១ ខែតុលា ឆ្នាំ​២០២០ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ ១​ម៉ឺន​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ នៅ​ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ព្រមាន​ដល់​ក្រុម​អ្នក​ចង់​មក​ធ្វើបាតុកម្ម នៅមុខ​ស្ថានទូត​ចិន ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២៣​តុលា ដែលជា​ខួប​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កាលពី​ឆ្នាំ​១៩៩១ សូម​ឲ្យ​ប្រយ័ត្នប្រយែង កុំមក​ធ្វើបាតុកម្ម ព្រោះ​ពេលនេះ ប្រទេស​កម្ពុជា​យើង កំពុង​ជួប​គ្រោះទឹកជំនន់​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា «​គេ​ចង់​ធើ​បាតុកម្ម​! ខ្ញុំ​គ្រាន់តែ​ផ្តាំ​អ្នក​ដែល​ចង់​មក​ធ្វើបាតុកម្ម នៅមុខ​ស្ថានទូត​ចិន នៅ​ទីក្រុង​ភ្នំពេញ ( នា​ថ្ងៃទី​២៣ ខែតុលា ) សូម​ប្រយ័ត្នប្រយែង​! គេ​កំពុងតែ​ទឹក​លិច​ណា៎​! កុំមក​អា​ញ៉េ​អា​ញ៉ៃ​វើ​យ​! ប្រាប់​ឲ្យ​ហើយ​! និយាយ​គ្នា​ស្តាប់​ឲ្យ​បាន​! តិច​ថា ខន្តី​ញោម​!»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា «​ខ្ញុំ​សូមជម្រាបថា មុខសញ្ញា ដែល​ប្រុង​ឡើងមក​ភ្នំពេញ​។ ឥឡូវ​គេ​មិនសូវ​យក​អ្នក​ភ្នំពេញ​ទេ​។ គេ​យក​មកពី​តាម​ខេត្ត ដើម្បី​មក​ធ្វើបាតុកម្ម​។ មុខសញ្ញា​អ្នកឯង គេ​គ្រប់គ្រង​បាន​ហើយ​! ផ្តាំផ្ញើ​ទៅ​! កុំមក​ចង់​ដាក់​ញត្តិ​អី នៅ​ថ្ងៃ​២៣​តុលា​ហ្នឹង​! អា​អ្នកចុះហត្ថលេខា ថ្ងៃ​២៣​តុលា​នេះ នៅទីនេះ ម្នាក់​! សុទ្ធតែ​អ្នកចុះហត្ថលេខា​ក្រុងប៉ារីស​! ឯង​អ្នកចុះហត្ថលេខា​ក្រុងប៉ារីស​អី​នឹង​គេ​ដែរ​! មក​ធ្វើបាតុកម្ម​ហ្នឹង​! ហើយ​ស្គាល់​កិច្ចព្រមព្រៀង​ប៉ារីស​ច្បាស់​ទេ​? អ្នកចរចា​កិច្ចព្រមព្រៀង​ប៉ារីស​នេះ​! វា​ទៅជា​ឆ្កួត​ឡប់ ទៅជា​បាតុកម្ម ក្នុងប្រទេស​ផង បាតុកម្ម​ក្រៅប្រទេស​ផង​។ ក្នុងពេល​លោក​ឯង​ប្រជុំ ខ្ញុំ​ទទួល​របាយការណ៍​នៅ​ភ្នំពេញ​អស់​ទៅហើយ​! អាហ្នឹង​បញ្ជា​មកពី​ក្រៅប្រទេស​មក​។ អីចឹង​ខ្ញុំ​គ្រាន់តែ​ផ្តាំផ្ញើ​ទៅវិញ​ទេ​! យើង​កំពុងតែ​ទឹកជំនន់​ផង កុំមក​អា​ញ៉េ​អា​ញ៉ៃ​។ កំពុងតែ​ខូ​វីដ​ផង កំពុងតែ​ទឹកជំនន់​ផង កុំ​រញ៉េរញ៉ៃ​! ហើយ​កុំទៅ​លើក​ម្រាមដៃ​៣ ទៅ​ចូលរួម​ជាមួយ​ថៃ​។ គេ​ដាក់​ត្រឡប់មកវិញ​ថា កុំ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់គេ​។ ខាង​ថៃ គេ​ដាក់​មកវិញ កុំ​ចង់​សាមគ្គីភាព​ជាមួយ​ប្រជាជន​ថៃ​! រឿង​ថៃ ជា​រឿង​របស់​ថៃ ហើយ​រឿង​ខ្មែរ ជា​រឿង​របស់​ខ្មែរ​។ នៅពេលនេះ កម្លាំង​យើង​ទាំងអស់ ត្រូវ​ប្រមូលផ្តុំ ដើម្បី​ជួយសង្គ្រោះ​ប្រជាជន​យើង ក្នុង​គ្រា​មាន​អាសន្ន​នេះ​»៕​

អត្ថបទដែលជាប់ទាក់ទង
ក្រសួង​វប្បធម៌ណែនាំឲ្យអ្នកសម្អាង​ អ្នកច្នៃម៉ូតធ្វើ​ការ​រួម​គ្នា​ច្នៃម៉ូត​​សម្លៀក​បំពាក់​ថ្មីៗ​ ​​ឈរ​លើ​មូលដ្ឋាន​​​វប្បធម៌​ និង​ប្រពៃណី​ខ្មែរ​​ ​ចៀសវាងការ​ចម្លង​​ម៉ូត​បរទេស​
ព័ត៌មានជាតិ
ផ្លូវជាតិលេខ៥១ ​ចំណុចគីឡូម៉ែត្រលេខ២៧+៥០០ ​ដែលជន់លិចដោយជំនន់ទឹកភ្លៀង បានស្រកហើយ​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ​ប្រកាសស្វាគមន៍គណបក្សនយោបាយចុះចែកអំណោយ ​និងសុំកុំឲ្យមានការរើសអើង,​ ពេលនេះការសង្គ្រោះប្រជាពលរដ្ឋជាសំខាន់​
ព័ត៌មានជាតិ
កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ នៅតែបន្តបម្រើពលរដ្ឋរងគ្រោះព្រោះទឹកជំនន់!
ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកសម្ភារៈចាំបាច់ ជួយ​អ្នក​រងគ្រោះព្រោះទឹកជំនន់ ៥០គ្រួសារ!
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ដល់​ធនាគា​រ និង​មីក្រូហិរញ្ញវត្ថុ បន្ធូរបន្ថយ ពន្យារពេល​នៃ​ការសង​ប្រាក់ និង​បន្ថយ​ការ​អត្រា​ការប្រាក់​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី