សម្តេចតេជោ ហ៊ុន សែន ​ប្រកាសស្វាគមន៍គណបក្សនយោបាយចុះចែកអំណោយ ​និងសុំកុំឲ្យមានការរើសអើង,​ ពេលនេះការសង្គ្រោះប្រជាពលរដ្ឋជាសំខាន់​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បន្ទាយមានជ័យ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសស្វាគមន៍សប្បុរសជន និងគណបក្សនយោបាយនានា ចូលរួមចែកអំណោយសង្គ្រោះប្រជាពលរដ្ឋដោយគ្រោះទឹកជំនន់។ 

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «សូមបញ្ជាក់ហើយបញ្ជាក់ទៀត មិនមែនបានសេចក្តីថា ពេលដែលខ្ញុំចែកចប់ហើយមានសប្បុរសជនមកចែកយើងមិនអោយចែក អត់ទេ អ្នកណាយកមកចែកកាន់តែច្រើនកាន់តែល្អ សប្បុរសជននានា គណបក្សនយោបាយនានា អញ្ជើញមក ហើយសង្ឃឹមថា គណបក្សនយោបាយ អ្នកនយោបាយ សុំកុំឲ្យមានការរើសអើង អ្នកណាក៏ដោយយើងត្រូវការសង្គ្រោះប្រជាពលរដ្ឋជាសំខាន់»។ 

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្ដេចតេជោ អញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ខណៈដែលថ្ងៃទី២២ ខែតុលា នឹងបន្តចែកអំណោយដល់ប្រជាពលរដ្ឋ១ម៉ឺ នគ្រួសារទៀត។

សូមជម្រាបថា ពិធីចែកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នឹងត្រូវធ្វើឡើងពីរគោលដៅថ្ងៃទី២១ និង ២២ ខែតុលា ឆ្នាំ២០២០៖

- គោលដៅទី១៖ បរិវេណចំណុចទីទួលសុវត្ថិភាព (ផ្លូវជាតិលេខ៥-ផ្លូវវៀង) ភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី។

- គោលដៅទី២៖ ផ្សារធំថ្មី បូរីជ័យII ចំការតាដោក ភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ។

បន្ទាប់ពីបំពេញបេសកកម្មនៅខេត្តបន្ទាយមានជ័យ រយៈពេល២ថ្ងៃរួចហើយនឹងត្រឡប់មកចូលរួមដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីវិញនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង
រដ្ឋាភិបាលថៃ គ្រោងចង់បិទកម្មវិធីទំនាក់ទំនងបណ្តាញសង្គម Telegram
ព័ត៌មានជាតិ
របាយការណ៍៖ ប្រជាពលរដ្ឋជិត ១លានគ្រួសារនៅកម្ពុជា មានដីស្រែតិចជាង១ហិកតា មានហានិភ័យខ្ពស់លើការដាំដុះ ​ដែលមិនអាចឆ្លើយទៅនឹងទីផ្សារនាំចេញ
ព័ត៌មានជាតិ
ក្រុមហ៊ុន EZECOM រៃអង្គាសមូលនិធិជួយជនរងគ្រោះពីទឹកជំនន់
ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ​អញ្ជើញធ្វើដំណើរតាមទូកចុះពិនិត្យមើលស្ថានភាពការលិចលង់ផ្ទះរបស់ប្រជាពលរដ្ឋ ​និងផ្ដល់អំណោយសង្គ្រោះតាមខ្នងផ្ទះ​
ព័ត៌មានជាតិ
ក្រសួង​វប្បធម៌ណែនាំឲ្យអ្នកសម្អាង​ អ្នកច្នៃម៉ូតធ្វើ​ការ​រួម​គ្នា​ច្នៃម៉ូត​​សម្លៀក​បំពាក់​ថ្មីៗ​ ​​ឈរ​លើ​មូលដ្ឋាន​​​វប្បធម៌​ និង​ប្រពៃណី​ខ្មែរ​​ ​ចៀសវាងការ​ចម្លង​​ម៉ូត​បរទេស​
ព័ត៌មានជាតិ
ផ្លូវជាតិលេខ៥១ ​ចំណុចគីឡូម៉ែត្រលេខ២៧+៥០០ ​ដែលជន់លិចដោយជំនន់ទឹកភ្លៀង បានស្រកហើយ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី