រដ្ឋាភិបាលថៃ គ្រោងចង់បិទកម្មវិធីទំនាក់ទំនងបណ្តាញសង្គម Telegram​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ រដ្ឋាភិបាលថៃ បានជំរុញឱ្យមានហាមឃាត់កម្មវិធីទំនាក់ទំនង Telegram ដោយបានអះអាងថា បង្កការគំរាមកំហែងដល់សន្តិសុខជាតិ នៅក្រោមក្រឹត្យបន្ទាន់មួយ ដែលប្រទេសថៃទើបតែដាក់ចេញនាពេលថ្មីៗនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ The Nation Thailand នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

កាលពីថ្ងៃសុក្រកន្លងទៅ ថៃបានបង្ក្រាបទំព័រ Facebook របស់ក្រុមចលនា Free Youth (យុវជនសេរី) ហើយក្រោយមកពួកគេ និងក្រុមបាតុករ ក៏បានប្ដូរទៅប្រើបណ្ដាញ Telegram សម្រាប់ការទាក់ទងនិងផ្ដល់ព័ត៌មានគ្នា ដែលជាហេតុអាជ្ញាធរថៃចង់ហាមឃាត់ ឬរឹតត្បឹតលើបណ្ដាញទំនាក់ទំនងសង្គមមួយនេះ។

ក្រសួងសេដ្ឋកិច្ចឌីជីថលនិងសង្គម (DES) បានស្នើឱ្យគណៈកម្មាធិការជាតិផ្សព្វផ្សាយ និងទូរគមនាគមន៍ (NBTC) លុបព័ត៌មាននៅលើកម្មវិធី Telegram ដោយអះអាងថា វាបានរំលោភលើក្រឹត្យបន្ទាន់ដែលបានដាក់កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីឆ្លើយតបនឹងការកើនឡើងនៃបាតុកម្មប្រឆាំងរដ្ឋាភិបាល។

គួររំលឹកថា ក្រឹត្យហាមប្រាមការប្រមូលផ្តុំមនុស្ស ៥នាក់ ឬច្រើនជាងនេះ និងការផ្សព្វផ្សាយព័ត៌មាន ដែលគំរាមកំហែងដល់សណ្តាប់ធ្នាប់សាធារណៈ៕

អត្ថបទដែលជាប់ទាក់ទង
លោក​ឧកញ៉ា ជាម ឃុន​ណាត ត្រូវបានតែងតាំង ជា​អនុប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​
ព័ត៌មានជាតិ
លោក​ឧកញ៉ា ចាប ហុង​លី ត្រូវបានតែងតាំង​ជា​អនុប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​
ព័ត៌មានជាតិ
ក្រុមហ៊ុន RMA Cambodia ចែកអំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ក្នុងខេត្តកំពង់ស្ពឺ
ព័ត៌មានជាតិ
ការពិត! Chief រិទ្ធី ​ទទួលមរណភាពដោយសារជំងឺលើសឈាម​ និងលើសជាតិស្ករខ្លាំង​ មិនមែនជំងឺក្រិនថ្លើម និងជំងឺសួតទេ​
ព័ត៌មានជាតិ
នៅសហរដ្ឋអាមេរិកមនុស្សជិត ៣០ម៉ឺននាក់ បានស្លាប់ក្នុងឆ្នាំនេះ ភាគច្រើនគឺដោយសារជំងឺកូវីដ-១៩
ព័ត៌មានជាតិ
ពលរដ្ឋវៀតណាមជាង ១០០ នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិតដោយសារតែគ្រោះទឹកជំនន់និងបាក់ដី​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី