(អន្តរជាតិ)៖ មនុស្សជិត ៣០០,០០០ នាក់ បានស្លាប់នៅសហរដ្ឋអាមេរិកក្នុងឆ្នាំនេះ ហើយភាគច្រើនចំណោមអ្នកស្លាប់ទាំងអស់ គឺដោយសារតែជំងឺ COVID-19 ។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។
យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្កាជំងឺឆ្លង (CDC) បានឱ្យដឹងថា រហូតមកទល់ពេលនេះ មានមនុស្សចំនួន ២៩៩,០២៨នាក់ បានស្លាប់នៅសហរដ្ឋអាមេរិក ហើយមនុស្សបានស្លាប់ច្រើនបំផុតនៅចន្លោះថ្ងៃទី២៦ ខែមករា និងថ្ងៃទី០៣ ខែតុលា ប្រើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំពីមុនៗ។ ក្នុងនោះមានអ្នកស្លាប់ដោយសារជំងឺ COVID-19 រហូតដល់ទៅ ២១៦,០០០នាក់ គិតត្រឹមពាក់កណ្ដាលខែនេះ៕




