ក្រសួង​វប្បធម៌ណែនាំឲ្យអ្នកសម្អាង​ អ្នកច្នៃម៉ូតធ្វើ​ការ​រួម​គ្នា​ច្នៃម៉ូត​​សម្លៀក​បំពាក់​ថ្មីៗ​ ​​ឈរ​លើ​មូលដ្ឋាន​​​វប្បធម៌​ និង​ប្រពៃណី​ខ្មែរ​​ ​ចៀសវាងការ​ចម្លង​​ម៉ូត​បរទេស​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នាយកដ្ឋានអភិវឌ្ឍន៍​វប្បធម៌ នៃក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​រៀបចំសិក្ខាសាលាស្តីពី “ការវិវឌ្ឍសម្លៀកបំពាក់អាពាហ៍ពិពាហ៍ក្នុង​សង្គមខ្មែរ” ក្រោម​អធិបតីភាពលោកជំទាវ សុទ្ធ សុម៉ាលី តំណាង​​លោកជំទាវបណ្ឌិត​សភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ។ 

សិក្ខាសាលានេះ ជាជំនួបពិភាក្សា សួរ-ឆ្លើយ និងចែក​រំលែក​ចំណេះ​ដឹងរវាងអ្នកសិក្សា​ស្រាវជ្រាវ​ផ្នែក​វប្បធម៌ អារ្យធម៌ ក្រុមផ្នួង អ្នកច្នៃម៉ូត និង​សិស្ស-និស្សិត ពាក់​ព័ន្ធនឹង​ការប្រើប្រាស់សម្លៀកបំពាក់​ក្នុង​ពិធីអាពាហ៍ពិពាហ៍។

ក្នុង​ឱកាសបិទអង្គសិក្ខាសាលា​លោកជំទាវ​បានមាន​ចំណាប់​អារម្មណ៍​ និង​ផ្តាំផ្ញើដល់​សិក្ខា​កាម​​ទាំងអស់​លើ​ចំណុច​សំខាន់​ជាទស្សនៈទានបីគឺ​៖

១-អ្នកសិក្សាស្រាវជ្រាវត្រូវរួម​គ្នា​បន្តចែករំលែក និង​ផ្សព្វផ្សាយ​ឲ្យ​កាន់​តែ​ទូលំទូលាយ​បន្ថែម​ទៀត​ដល់​​ស្រទាប់ប្រជាជន ពិសេសយុវវ័យ ដើម្បីបានស្គាល់នូវតម្លៃនៃមរតកសម្លៀកបំពាក់បុរាណរបស់ជាតិ។

២-នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ត្រូវបន្តកិច្ចសហការជាមួយវិស័យឯកជន អង្គការ សមាគម និង​អ្នក​ជំនាញ​ខាងវប្បធម៌ ដើម្បីបង្កើតវេទិកាជួបជុំផ្លាស់ប្តូរចំណេះដឹងដល់យុវជន សិស្ស-និស្សិតឲ្យ​បាន​ចូល​រួម ទទួល​យក និងបញ្ចេញទស្សនៈយោបល់ផ្សេងៗទាក់ទងការអភិរក្ស និងអភិវឌ្ឍន៍មរតកវប្បធម៌។

៣-អ្នកសម្អាង អ្នកច្នៃម៉ូតគួរ​ធ្វើ​ការ​រួម​គ្នា​ជាមួយ​អ្នក​ស្រាវជ្រាវ​ផ្នែក​សិល្បៈ​វប្បធម៌ ក៏ដូច​ជា​ក្រសួង​ស្ថាប័ន​ដែល​ធ្វើការ​ពាក់​ព័ន្ធ ​​​រក​មធ្យោ​បាយ​ក្នុង​ការ​បង្កើត​ និង​ច្នៃម៉ូត​​សម្លៀក​បំពាក់​ថ្មីៗ​ ​ឈរ​លើ​មូលដ្ឋាន​​​វប្បធម៌​ និង​ប្រពៃណី​ខ្មែរ​​ដោយ​ឈ្វេង​យល់​អំពី​លក្ខណៈ ពណ៌សម្បុរ បច្ចេកទេស ដែលជាមូលដ្ឋានគ្រឹះ​វប្បធម៌​ និងទំនៀម​របស់ដូនតា ចៀសវាងការ​ចម្លង​យក​ម៉ូត​បរទេស​ទាំង​ស្រុង​យក​មក​​ប្រើ៕

អត្ថបទដែលជាប់ទាក់ទង
នៅសហរដ្ឋអាមេរិកមនុស្សជិត ៣០ម៉ឺននាក់ បានស្លាប់ក្នុងឆ្នាំនេះ ភាគច្រើនគឺដោយសារជំងឺកូវីដ-១៩
ព័ត៌មានជាតិ
ពលរដ្ឋវៀតណាមជាង ១០០ នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិតដោយសារតែគ្រោះទឹកជំនន់និងបាក់ដី​
ព័ត៌មានជាតិ
រដ្ឋាភិបាលថៃ គ្រោងចង់បិទកម្មវិធីទំនាក់ទំនងបណ្តាញសង្គម Telegram
ព័ត៌មានជាតិ
របាយការណ៍៖ ប្រជាពលរដ្ឋជិត ១លានគ្រួសារនៅកម្ពុជា មានដីស្រែតិចជាង១ហិកតា មានហានិភ័យខ្ពស់លើការដាំដុះ ​ដែលមិនអាចឆ្លើយទៅនឹងទីផ្សារនាំចេញ
ព័ត៌មានជាតិ
ក្រុមហ៊ុន EZECOM រៃអង្គាសមូលនិធិជួយជនរងគ្រោះពីទឹកជំនន់
ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ​អញ្ជើញធ្វើដំណើរតាមទូកចុះពិនិត្យមើលស្ថានភាពការលិចលង់ផ្ទះរបស់ប្រជាពលរដ្ឋ ​និងផ្ដល់អំណោយសង្គ្រោះតាមខ្នងផ្ទះ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី