សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ដល់​ធនាគា​រ និង​មីក្រូហិរញ្ញវត្ថុ បន្ធូរបន្ថយ ពន្យារពេល​នៃ​ការសង​ប្រាក់ និង​បន្ថយ​ការ​អត្រា​ការប្រាក់​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ខេត្តបន្ទាយមានជ័យ​)៖ នា​ម៉ោងជាង ៧​ព្រឹក​ថ្ងៃ​ពុធ ទី​២១ ខែតុលា ឆ្នាំ​២០២០ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ ១​ម៉ឺន​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ នៅ​ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​។​

​ក្នុង​ពិធី​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស អំពាវនាវ​ដល់​ធនាគា​រ និង​មីក្រូហិរញ្ញវត្ថុ សូមមេត្តា​បន្ធូរបន្ថយ ពន្យារពេល​នៃ​ការសង​ប្រាក់ និង​បន្ថយ​ការ​អត្រា​ការប្រាក់ ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់ នាពេលនេះ​។​

​កន្លងមក សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ម្តង​រួចមកហើយ ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​១៩ តែ​ពេលនេះ សម្តេច​បន្ថែម​ការអំពាវនាវ​ឲ្យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ សូមមេត្តា​យោគយល់​ពី​ការលំបាក​របស់​ប្រជាជន​យើង ដែល​កំពុង​ជួបប្រទះ​គ្រោះទឹកជំនន់​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា «​មុននេះ អំពាវនាវ​សម្រាប់​អ្នក​ដែល​បាត់បង់​ប្រាក់ចំណូល​ដោយសារ​កូ​វីដ ដូចជា កម្មករ​ត្រូវ​បិទ​រោងចក្រ អីចឹង​ត្រូវ​ឲ្យ​មាន​ភាពអនុគ្រោះ​យ៉ាងម៉េច​? និង​ការ​ជំពាក់​ប្រាក់ អត្រា​ការប្រាក់ វា​យ៉ាងម៉េច​? ឥឡូវនេះ ខ្ញុំ​ក៏​សូម​អំពាវនាវ​ទៅកាន់​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ សុំ​ការយោគយល់​ចំពោះ​អ្នក​លិចលង់​នៅ​គ្រប់​ទីកន្លែង ឲ្យ​មានការ​បន្ធូរបន្ថយ ទៅលើ​ពេលវេលា​នៃ​ការសង​ប្រាក់ រហូត​ទៅដល់​ការបន្ថយ​អត្រា​ការប្រាក់ នៅក្នុង​រយៈពេល​នៃ​ការលំបាក​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​អំពាវនាវ​ដល់​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ សុំ​កុំ​មានការ​រឹបអូស​ទ្រព្យសម្បត្តិ​ផ្ទះសម្បែង​ដីធ្លី​របស់​ប្រជាពលរដ្ឋ នៅក្នុង​ដំណាក់កាល​កូ​វីដ និង​នៅក្នុង​ដំណាក់កាល​គ្រោះទឹកជំនន់​នេះ​។ 

​យ៉ាងណាក៏ដោយ សម្តេច​តេ​ជោ ហ៊ុន សែន នៅតែ​បញ្ជាក់​ដដែល​ថា «​នៅមាន​ចរន្ត​មួយ ចលនា​ឲ្យ​ដក​ប្រាក់​ទាំងអស់ ចេញពី​ធនាគារ ដើម្បី​ធ្វើ​ឲ្យ​ធនាគារ​ស្រុក​ខ្មែរ​ដួលរលំ​។ អាហ្នឹង​ទី​១ ទៅ​។ ទី​២ ចលនា​ឲ្យ​ប្រជាជន​ទាំងអស់ ដក​លុយ​។ ខ្ញុំ​នៅតែ​លើកទឹកចិត្ត​ឲ្យ​រឹបអូស អ្នកណា​ក៏ដោយ ដែល​ធ្វើតាម​ការអំពាវនាវ​នេះ សូម​ឲ្យ​ធនាគារ​រឹបអូស​ទៅ​។ តែបើ​អ្នកណា មិន​ធ្វើតាម​អា​អ្នក​អំពាវនាវ ដើម្បី​ធ្វើ​វិ​ឆេ​ត​កម្ម សូម​យោគយល់​ឲ្យ​គេ​ផង​។ ជួនកាល យើង​ទៅ​ខ្ចី​ធនាគារ យក​ប្លង់ដី​ប្លង់​ផ្ទះ យកទៅដាក់ ខ្ចី​គេ​បានត្រឹមតែ ២០០០​ទេ​។ តែ​តម្លៃ​ដី​របស់​យើង មាន​រហូតដល់ ១៥០០០ តែ​យើង​បាន​ខ្ចី​តែ ២០០០​ទេ​។ អីចឹង គេ​អាច​រៀបចំ​ឡើងវិញ អនុញ្ញាត​ឲ្យ​ខ្ចី​បន្ថែម ១០០០ ទៀត​។ អាហ្នឹង ជាការ​រៀបចំ​ឡើងវិញ ដើម្បី​ឲ្យ​យកមក​ធ្វើជា​ដើមទុន រកស៊ី​តទៅទៀត​។ អីចឹង ខ្ញុំ​យក​វេទិកា​នេះ អំពាវនាវ នៅ​គ្រប់​ធនាគារ និង​គ្រប់​មីក្រូហិរញ្ញវត្ថុ សូម​ធ្វើការ​យោគយល់​នៅលើ​សភាពការណ៍​ដ៏​លំបាក​របស់​ប្រជាជន​យើង​។ ពិត​ហើយ អស់លោក ត្រូវការ​ចំណេញ ប៉ុន្តែ​បើ​ចំណេញ​នៅលើ​ការលំបាក​របស់​ប្រជាពលរដ្ឋ ក៏​មិនមែនជា​ការសប្បាយរីករាយ​សម្រាប់​ទាំងអស់គ្នា ហើយ​នៅក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ​ទេ​។ អីចឹង​ទេ សង្ឃឹមថា ធនាគារ​ទាំងអស់ នឹងមាន​ការយោគយល់ ហើយ​ធនាគារជាតិ​នៃ​កម្ពុជា ក៏ដូចជា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ត្រូវ​បន្តធ្វើ​ការណែនាំ​មីក្រូហិរញ្ញវត្ថុ ក៏ដូចជា​ធនាគារ​ទាំង​ឡាយ ឲ្យ​មានការ​ផ្តល់​ការយោគយល់​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន គូសបញ្ជាក់ថា «​ក្រៅពី​ការយោគយល់​ផល​លំបាក​នៃ​ការបាត់បង់​ប្រាក់ចំណូល មកពី​កូ​វីដ យើង​ក៏ត្រូវ​ផ្តល់នូវ​ការយោគយល់​ថែមទៀត ចំពោះ​អ្នក​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ដែល​ប៉ះពាល់​ដល់​ចំនួន ១៤៣ ៣៤៨ គ្រួសារ ស្មើនឹង​មនុស្ស ៤១៧ ៣៩២​នាក់ ហើយ​ក្នុងចំណោម​នោះ ក៏​មិនមែន​សុទ្ធតែ​អ្នក​ជំពាក់​ធនាគារ​នោះទេ​»៕​

អត្ថបទដែលជាប់ទាក់ទង
សម្ដេចតេជោ ហ៊ុន សែន ​អញ្ជើញធ្វើដំណើរតាមទូកចុះពិនិត្យមើលស្ថានភាពការលិចលង់ផ្ទះរបស់ប្រជាពលរដ្ឋ ​និងផ្ដល់អំណោយសង្គ្រោះតាមខ្នងផ្ទះ​
ព័ត៌មានជាតិ
ក្រសួង​វប្បធម៌ណែនាំឲ្យអ្នកសម្អាង​ អ្នកច្នៃម៉ូតធ្វើ​ការ​រួម​គ្នា​ច្នៃម៉ូត​​សម្លៀក​បំពាក់​ថ្មីៗ​ ​​ឈរ​លើ​មូលដ្ឋាន​​​វប្បធម៌​ និង​ប្រពៃណី​ខ្មែរ​​ ​ចៀសវាងការ​ចម្លង​​ម៉ូត​បរទេស​
ព័ត៌មានជាតិ
ផ្លូវជាតិលេខ៥១ ​ចំណុចគីឡូម៉ែត្រលេខ២៧+៥០០ ​ដែលជន់លិចដោយជំនន់ទឹកភ្លៀង បានស្រកហើយ​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ​ប្រកាសស្វាគមន៍គណបក្សនយោបាយចុះចែកអំណោយ ​និងសុំកុំឲ្យមានការរើសអើង,​ ពេលនេះការសង្គ្រោះប្រជាពលរដ្ឋជាសំខាន់​
ព័ត៌មានជាតិ
កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ នៅតែបន្តបម្រើពលរដ្ឋរងគ្រោះព្រោះទឹកជំនន់!
ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកសម្ភារៈចាំបាច់ ជួយ​អ្នក​រងគ្រោះព្រោះទឹកជំនន់ ៥០គ្រួសារ!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី